បច្ចេកវិទ្យា

ឈ្មោះ​កាហ្វេ​២​កែវ​សើច​ផ្អើល​ពេញ​ផ្ទះ​

ដោយ៖ សៅ វិសាល    25-09-2018 3:02 PM    1351

​វីដេអូ ដ៏​គួរឲ្យ​អស់សំណើច ដោយសារ​ការ​ហៅ​ឈ្មោះ​កាហ្វេ​២​កែវ កំពុង​ទទួល​ការពេញនិយម​យ៉ាងខ្លាំង នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​។​
​ជា​វីដេអូ ដែល​អ្នក​មីង​ម្នាក់ ត្រូវបាន​គេ​ប្រើ​ឲ្យ​ទិញ​កាហ្វេ​២​កែវ គឺ ឡាតេ និង​កាពូ​ឈី​ណូ តែ​ដោយសារតែ​គាត់​មិន​ដែល​ស្គាល់ឈ្មោះ​កាហ្វេ​ប្រភេទ​ទាំង​២​នេះ គាត់​មិនសូវ​ចេះ​ហៅ ក៏​បាន​មក​ប្រាប់​អ្នកលក់​ថា កាហ្វេ​ប៉ាត់តេ និង កា​ពោ​ក​ឈឺ​នោម ទៅវិញ​។​

​វា​ពិតជា​រឿង​មួយ​ដ៏​គួរឲ្យ​អស់សំណើ​ចណាស់ តែ​ទោះបីជា​យ៉ាងណាក៏ដោយ គឺ​ព្រោះតែ​គាត់​មិន​ដែល​ដឹង និង​ធ្លាប់​ស្គាល់​នូវ​ឈ្មោះ​កាហ្វេ​ជាច្រើន​ប្រភេទ ដែល​កំពុង​មាន​លក់ នៅតាម​បណ្តា​ហាង​កាហ្វេ ទំនើបៗ​មួយចំនួន​សព្វថ្ងៃ​៕