បច្ចេកវិទ្យា

ស្ងាត់ៗ​​Porsche​​ប្រកាស​​ឈប់​ផលិត​​រថយន្ដ​​ប្រើ​ម៉ា​ស៊ូ​ត​

ដោយ៖ ពេញ ផេង    24-09-2018 5:37 PM    301
ប្រភេទ​រថយន្ដ​របស់​ក្រុមហ៊ុន​Porsche​

​ក្រុមហ៊ុន​ផលិត​រថយន្ដ​ប្រណីត​របស់​អាល្លឺម៉ង់​Porsche​បាន​និយាយថា នឹង​ឈប់​ផលិត​រថយន្ដ​ប្រើ​ម៉ា​ស៊ូ​ត​ទៀតហើយ​។ ក្រុមហ៊ុន​Porsche​បានប្រកាស​នៅលើ​គេហទំព័រ​ផ្លូវការ​របស់ខ្លួន​កាលពី​ថ្ងៃអាទិត្យ​។ ក្រុមហ៊ុន​នេះ​គឺជា​ក្រុមហ៊ុន​ផលិត​រថយន្ដ​របស់​អាល្លឺម៉ង់​ដំបូង​គេ ដែល​ប្រកាស​ឈប់​ផលិត​រថយន្ដ​ប្រើ​ម៉ា​ស៊ូ​ត​។ ក្រុមហ៊ុន​Porsche​បញ្ជាក់ថា ប្រមាណ​ជា​១០​ភាគរយ​នៃ​រថយន្ដ​របស់ខ្លួន ជា​ប្រភេទ​រថយន្ដ​ប្រើប្រាស់​ប្រេងម៉ាស៊ូត​។

​កាលពី​ខែឧសភា រដ្ឋាភិបាល​អាល្លឹម៉ង់​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​Porsche ប្រមូល​រថយន្ដ​ប្រភេទ​SUV​ចំនួន​៦​ម៉ឺន​គ្រឿង​ចូល​ក្រុមហ៊ុន​វិញ បន្ទាប់ពី​មាន​រឿងអាស្រូវ​ទាក់ទង​នឹង​ការបំភាយ​ឧស្ម័ន​។ ព័ត៌មាន​នេះ​បែកធ្លាយ​ពី​ក្រុមហ៊ុន​Volkswagen ជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន​Porsche​។ ក្រុមហ៊ុន​Volkswagen​បាន​សារភាពថា ខ្លួន​បាន​ដំឡើង​ប្រព័ន្ធ​ខុសច្បាប់​មួយ នៅលើ​រថយន្ដ​ប្រើ​ម៉ា​ស៊ូ​ត ដើម្បី​បោក​បញ្ឆោត​ការ​ធ្វើតេស្ដ​បំភាយ​ឧស្ម័ន​របស់​អាមេរិក​៕​