បច្ចេកវិទ្យា

ក្រៅពី​​iPhoneXs​​និង​iPhoneXs Max​ Apple​​ក៏​បញ្ចេញ​​iPhone XR​​និង​Apple Watch​​ផងដែរ​

ដោយ៖ ពេញ ផេង    14-09-2018 4:48 PM    390
រូបភាព​​iPhone XR​​និង​Apple Watch​​

​ស្របពេល​ជាមួយគ្នា​នឹង​ការបង្ហាញ​ទូរស័ព្ទ​iPhone​ស៊េរី​ថ្មី​ពីរ​ម៉ូ​ដែល គឺ​iPhone Xs និង iPhone Xs Max ក្រុមហ៊ុន​អេឡិចត្រូនិច​យក្ស​របស់​អាមេរិក​Apple ក៏​បានបង្ហាញ​iPhone​ស៊េរី​ថ្មី​មួយទៀត​គឺ iPhone XR ព្រមទាំង​បង្ហាញ​Apple Watch​ស៊េរី​ទី​បួន​ផងដែរ​។ iPhone XR​មាន​អេក្រង់​LCD និង​បច្ចេកវិទ្យា​ស្កេនមុខ​យ៉ាង​ឆាប់រហ័ស​។ បន្ទះ​ឈីប​ដែលមាន​អានុ​ភាពនិង​អស្ចារ្យ​បំផុត ត្រូវបាន​បំពាក់​ក្នុង​iPhone XR​នេះ​។ ចំពោះ​រូបរាង​វិញ​ក៏​ស្រស់ស្អាត​មិនធម្មតា​។ 

​ដោយឡែក​Apple Watch​ស៊េរី​ទី​បួន ត្រូវបាន​រចនា​ឡើង​យ៉ាង​ស្រស់ស្អាត​។ ក្រៅពី​អាច​មើល​ម៉ោង​បាន Apple Watch​មាន​កម្មវិធី​ជាច្រើន​ទៀត​ដូចជា អាច​តេ ផ្ញើ​សារ ភ្ជាប់​ជាមួយ​ទូរស័ព្ទ អាច​តាមដាន​ចង្វាក់​បេះដូង និង​មុខងារ​ផ្សេងៗ​ទៀត​៕