បច្ចេកវិទ្យា

ម៉ែ​ចាស់​របស់​តារា​តូច​ល្អិត ពេជ្រ ថៃ ទទួលមរណភាព​

ដោយ៖ សៅ វិសាល    07-08-2018 9:35 AM    1276

​ម្ចាស់​ពាន The Voice Kids រដូវ​កាល​ទី​១ ពេជ្រ ថៃ បាន​ជួប​ទុក្ខ​ធំ ដោយសារ​ជីដូន (​ម៉ែ​ចាស់​) ដែល​ធ្លាប់​ចិញ្ចឹម​បីបាច់​ថែរក្សា​តាំងពី​នៅ​ក្មេង បាន​ស្លាប់​បាត់បង់​ជីវិត ដោយសារ​ជម្ងឺ​ប្រចាំកាយ​។​

​តាមរយៈ​ហ្វេ​សប៊ុក ពេជ្រ ថៃ បាន​សរសេរ​រៀបរាប់ យ៉ាង​ក្តុកក្តួល ដោយ​ភ្ជាប់​ជាមួយ​រូបថត​មួយ​សន្លឹក​ថា​៖" ម៉ែ​ចាស់​ថៃ​បាន​ទទួលមរណៈភាព​ហើយ​"​។​ ​មរណភាព​ជីដូន​របស់​ពេជ្រ ថៃ បាន​ធ្វើឲ្យ​មហាជន ជាច្រើន បាន​សម្តែង​ការ​អាណិតអាសូរ​យ៉ាងខ្លាំង និង​បាន​ចូលរួម​រំលែក​ទុក្ខ​ដល់ ពេជ្រ ថៃ​ផង​ដែរ​៕