បច្ចេកវិទ្យា

តៃវ៉ាន់៖​រថយន្ដ​អគ្គិសនី​​អស់​ថាមពល​​អាច​ដូរ​​អាគុយ​ថ្មី​​​មិនបាច់​​រង់ចាំ​​សាក​​នៅ​ស្ថានីយ​

ដោយ៖ ពេញ ផេង    30-07-2018 5:01 PM    1027
រថយន្ដអគ្គិសនី​ដែល​កំពុង​សាកអាគុយ

​ម្ចាស់​រថយន្ដ​អគ្គិសនី​នឹងត្រូវ​ផ្ដល់ឲ្យ​នូវ​ជម្រើស ក្នុង​ការផ្លាស់ប្ដូរ​អាគុយ​ដែល​អស់​ថាមពល តាមរយៈ​ការផ្លាស់ប្ដូរ​អាគុយ​ដែល​សាក​ពេញ ដើម្បី​ចំណេញ​ពេលវេលា​មិនចាំបាច់​រង់ចាំ​ការ​សាក​អាគុយ​។ ដើម្បី​ផ្លាស់ប្ដូរ​អាគុយ​នេះ ម្ចាស់​រថយន្ដ​ចំណាយពេល​រង់ចាំតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ដោយ​ម្ចាស់​រថយន្ដ​អាច​ផ្លាស់ប្ដូរ​អាគុយ​ដែល​អស់​ថាមពល​បាន​នៅតាម​ស្ថានីយ ប៉ុន្ដែ​ត្រូវ​គិត​លើ​ការចំណាយ​ថ្លៃឈ្នួល​។ ក្រុមហ៊ុន​លក់​សម្ភារៈ​អេឡិចត្រូនិច​តៃវ៉ាន់​Gogoro ជា​អ្នកបង្កើត​គំនិត​នេះ​ឡើង​។​

​ក្រុមហ៊ុន​Nissan Motor​របស់​ជប៉ុន ចាប់ផ្ដើម​លក់​រថយន្ដ​អគ្គិសនី​ជាមួយនឹង​អាគុយ​ដែល​អាច​ផ្លាស់ប្ដូរ​បាន​នៅ​ប្រទេស​ចិន កាលពី​ពីរ​ឆ្នាំមុន​។ ក្រុមហ៊ុន​បាន​ចាប់ដៃ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក ដើម្បី​បើក​ស្ថានីយ​ផ្លាស់ប្ដូរ​អាគុយ​រថយន្ដ​។ ក្រុមហ៊ុន​Honda​និង​Panasonic ក៏បាន​សហការគ្នា​លើ​ការផ្លាស់ប្ដូរ​អាគុយ​នេះដែរ ប៉ុន្ដែ​សម្រាប់តែ​ម៉ូតូ​ប៉ុណ្ណោះ​។ ក្រុមហ៊ុន​ទាំងពីរ​គ្រោង​នឹង​បើក​ស្ថានីយ​ផ្លាស់ប្ដូរ​អាគុយ​រថយន្ដ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ខែធ្នូ សម្រាប់​ជា​ការសាកល្បង​។ ក្រុមហ៊ុន​Toyota​ក៏​កំពុង​ពិចារណា ពី​ការ​ដំណើរការ​បច្ចេកវិទ្យា​នេះ​ដូចគ្នា​ដែរ​៕