បច្ចេកវិទ្យា

តារា​ថៃ​៖​​អាំ ផាត់​ឆា​រ៉ា​ផា ផ្ញើ​សារ​ជូនពរ​​អ្នកគាំទ្រ​ម្នាក់​​ដែល​ទៅ​កែ​​សម្ផស្ស​​ឲ្យ​ដូចនា​ង​

ដោយ៖ ពេញ ផេង    20-07-2018 5:08 PM    3286
រូបភាព​តារាថៃនាង​អាំ ផាត់​ឆា​រ៉ា​ផា(ស្ដាំ)​​និងអ្នកគាំទ្រ​ដែលកែសម្ផស្ស

​នាង​ណាំ​ពិ​ច ទី​យ៉ាផា ពិតជា​រីករាយ​សប្បាយចិត្ត​យ៉ាងខ្លាំង ក្រោយ​តួ​សម្ដែង​លំដាប់​ប្រទេស​ថៃ នាង​អាំ ផាត់​ឆា​រ៉ា​ផា បាន​សរសេរ​ពាក្យ​អោយ​កម្លាំងចិត្ត បន្ទាប់ពី​នាង​ចំណាយលុយ​កែ​សម្ផស្ស​អស់​ប្រមាណ​ជា​១,៥​លាន​បាត​នៅ​ប្រទេស​កូរ៉េ ដើម្បី​អោយបាន​សម្រស់​ដូច​តារា​ថៃ​អាំ ផាត់​ឆា​រ៉ា​ផា​រូបនេះ​។​

​នាង​អាំ​បាន​សរសេរ​នៅលើ​បណ្តាញ​អ៊ីស្ដា​ក្រាម អោយ​កម្លាំងចិត្ត​ដល់​ណាំ​ពិ​ច​ថា “​ជាសះស្បើយ​ឆាប់ៗ​ណា​ចា​” ។ ត្រឹមតែ​ពាក្យ​នេះ​ក៏​ធ្វើអោយ​ណាំ​ពិ​ច​ដែលជា​អ្នកគាំទ្រ និង​ជា​អ្នក​ចង់​មាន​សម្រស់​ដូច​អាំ​រីករាយ​យ៉ាងខ្លាំង ហើយ​នាង​ក៏​តប​ទៅ​អាំ​វិញ​ថា អរគុណ​ខ្លាំងណាស់​ណា​បង​អាំ​។ ប្អូន​រីករាយ​ខ្លាំងណាស់ ខ្លាំង​មែនទែន និង​បានបញ្ចប់​ឃ្លា​ជាមួយនិង​ពាក្យ​ថា “​នឹង​ស្រឡាញ់​អាំ​រហូត​តទៅ​”៕