បច្ចេកវិទ្យា

ភាពយន្ដ​មួយ​​របស់​ចិន​​ត្រូវ​ឈប់​​ចាក់​បញ្ចាំង​​ព្រោះ​ផលិត​​អស់​ច្រើន​តែ​លក់​​សំបុត្រ​​បាន​តិច​

ដោយ៖ ពេញ ផេង    18-07-2018 10:44 AM    2221
រូបភាព​​តួអង្គ​​ក្នុងរឿង“Asura”

​ខ្សែភាពយន្ដ​មួយ​របស់​ចិន​មាន​ចំណងជើង​ថា “Asura” ត្រូវបាន​ដកចេញ​ឈប់​ចាក់​បញ្ចាំង​ក្នុង​រោងភាពយន្ដ ក្រោយ​ទើបតែ​បាន​ចាក់​បញ្ចាំង​លើកដំបូង​កាលពី​ចុង​សប្ដាហ៍​មុន​។ មូលហេតុ​នៃ​ការឈប់​ចាក់​បញ្ចាំង​ក្នុង​រោងភាពយន្ដ ដោយសារតែ​ទទួលបាន​ប្រាក់ចំណូល​តិច​ពី​ការលក់​សំបុត្រ​។ ភាពយន្ដ​មួយ​នេះ​ផលិតឡើង​ទៅតាម​ទេវ​កថា​របស់​ចិន​រួម​នឹង​តួអង្គ​នាំមុខ និង​លក្ខណៈពិសេស​ដ៏​ឆើតឆាយ​។ ចំពោះ​ការចំណាយ​សរុប​ក្នុង​ការផលិត គឺ​ចំនួន​៧៥០​លាន់​យន់ ស្មើនឹង​១១២​លាន​ដុល្លារ​។ 

​មុនពេល​ចាក់​បញ្ចាំងភាពយន្ដ​មួយ​នេះ ទទួលបាន​ការកោតសរសើ​រលើ​បណ្ដាញសារព័ត៌មាន​រដ្ឋ ដោយ​កាសែត​China Daily​ចាត់ទុក​ភាពយន្ដ​នេះ ជា​ការប្រកួតប្រជែង​ដ៏​ខ្លាំង​បំផុត​ក្នុង​រដូវក្ដៅ​នេះ​។ ប៉ុន្ដែ​នៅពេល​ចាក់​បញ្ចាំង​ក្នុង​សប្ដាហ៍​ដំបូង បែរជា​ធ្លាក់​ក្នុង​ចំណាត់ថ្នាក់​មិន​នឹកស្មាន​ដល់​។ ការ​ខាត​ប្រាក់​រហូតដល់​១០៥​លាន​ដុល្លារ ធ្វើឲ្យ​ភាពយន្ដ “Asura” ក្លាយជា​ភាពយន្ដ​បរាជ័យ​ធំ​បំផុត​មួយ​ក្នុង​ប្រវត្ដិសាស្ដ្រ​ភាពយន្ដចិ​ន​។ មាន​ព័ត៌មាន​លេចលឺ​ថា អ្នក​ផលិត​នឹង​កែសម្រួល​ភាពយន្ដ​នេះ​ឡើងវិញ ហើយ​នឹង​ដាក់ឲ្យ​ចាក់បញ្ចាំង​នៅពេល​ក្រោយ​៕

​សូម​ទស្សនា​វីដេអូ​Trailer៖