បច្ចេកវិទ្យា

ទស្សនា​​ការសម្ដែង​រ​បស់​The Rock​​ក្នុង​ភាពយន្ដ​​ហូលីវូដ​​អស្ចារ្យ​​កម្រិតណា​?

ដោយ៖ ពេញ ផេង    14-07-2018 10:20 AM    2019
Dwayne Johnson ដែល​គេ​ស្គាល់​ផងដែ​រថា The Rock

Dwayne Johnson ដែល​គេ​ស្គាល់​ផងដែ​រថា The Rock គឺជា​តារា​កីឡាកាស និង​តារា​សម្ដែង​ហូលីវូដ​ដ៏​ល្បីឈ្មោះ​មួយរូប​។ លោក​ជា​ជនជាតិ​អាមេរិក​មាន​អាយុ​៤៦​ឆ្នាំ​ហើយ​។ លោក​បាន​សម្ដែង​ក្នុង​ភាពយន្ដ​បែប​វាយ​ប្រយុទ្ធ​ជាច្រើន​ដូចជា The Mummy Returns (2001), The Scorpion King (2002), The Rundown (2003), Walking Tall (2004) ជាដើម សុទ្ធ​ជា​ភាពយន្ដ​ទទួលបាន​ការគាំទ្រ​ខ្លាំង​បំផុត​។ 

​លោក​បាន​ជាប់​ឈ្មោះ​ជា​តារា​សម្ដែង​ហូលីវូដ ដែល​ជោគជ័យ និង​ទទួលបាន​ថ្លៃឈ្នួល​ខ្ពស់បំផុត​មួយរូប​។ សមត្ថភាព​សម្ដែង​ដ៏​អស្ចារ្យ រួមទាំង​កាយ​សប្ប​ទា​មាំទាំ​ផង ជា​មូលហេតុ​ដែល​លោក​ទទួលបាន​ជោគជ័យ ក្នុង​អាជីព​ជា​តារា​សម្ដែង​បែប​វាយតប់​។ 

​អ្នកគាំទ្រ​ពិតជា​ចង់ដឹង​ហើយ​ថា តើ​ការសម្ដែង​របស់លោក​អស្ចារ្យ​កម្រិតណា​? សូម​ទស្សនា​វីដេអូ​ខ្លី​មួយ បង្ហាញ​ពី​សកម្មភាព​សម្ដែង​ក្នុង​ខ្សែភាពយន្ដ រួម​នឹង​ការហ្វឹកហាត់​ដើម្បី​រក្សា​រាងកាយ​មាំមួន​៖​

ប្រភព៖ Insider