បច្ចេកវិទ្យា

ម៉ាស៊ីន​​កុម្មង់​​អាហារ​​និង​ភេសជ្ជៈ​​ចាប់ផ្ដើម​​ដំណើរការ​​នៅ​ប្រទេស​​ជប៉ុន​

ដោយ៖ ពេញ ផេង    07-07-2018 8:20 AM    557
អតិថិជន​ដែលទទួល​បាន​អាហារ​​ក្រោយ​ពេលកុម្មង់

​ម៉ាស៊ីន​កុម្មង់​អាហារ​និង​ភេសជ្ជៈ ត្រូវបាន​ដាក់ឲ្យ​ដំណើរការ​នៅតាម​ទីតាំង​មួយចំនួ​ន​ក្នុង​ទីក្រុង​តូ​ក្យូប្រទេស​ជប៉ុន​។ តាមរយៈ​ម៉ាស៊ីន​នេះ បុគ្គលិក​ធ្វើការ​ក្នុង​ការិយាល័យ​អាច​បញ្ជា​ទិញ​ទាំង​អាហារ​និង​ភេសជ្ជៈ​រួមគ្នា​បាន ដោយ​គ្រាន់តែ​ចុច​ប៊ូ​តុង​តែមួយ​ប៉ុណ្ណោះ​។ ពួកគេ​អាច​បញ្ជា​ទិញ​ចន្លោះ​ពី​ម៉ោង​៨​ទៅ​ម៉ោង​១០​ព្រឹក ដើម្បី​អាច​ទទួលបាន​អាហារ​នៅពេល​ថ្ងៃត្រង់​។ នៅពេល​បញ្ជា​ទិញ​រួច ម៉ាស៊ីន​នឹង​បញ្ជូន​ព័ត៌មាន​ទៅកាន់​ភោជនីយដ្ឋាន​នៅ​ជិតៗ​ដោយផ្ទាល់​។ អតិថិជន​ក៏​អាច​ទទួលបាន​ការបញ្ចុះ​តម្លៃ​លើ​ភេសជ្ជៈ​ពី​ម៉ាស៊ីន​នោះ​ផងដែរ​។​

​សូមបញ្ជាក់ថា គំនិត​ច្នៃ​ប្រឌិដ្ឋ​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ Suntory និង​ក្រុមហ៊ុន​លក់​អាហារ​តាម​អន​ឡាញ Gurunavi​។ សេវាកម្ម​នេះ​បច្ចុប្បន្ន​មានកំណត់​នៅឡើយ ប៉ុន្ដែ​ក្រុមហ៊ុន​សង្ឃឹម​អាច​ដំឡើង​ម៉ាស៊ីន បាន​១​ពាន់​គ្រឿង​ទូទាំងប្រទេស​ជប៉ុន នៅត្រឹម​ឆ្នាំ​២០២០៕​