បច្ចេកវិទ្យា

ការសម្ដែង​​មួយឈុត​នេះ គណៈកម្មការ​​America’s Got Talent​ ភ័យ​ស្ទើរលោះ​ព្រលឹង​

ដោយ៖ ពេញ ផេង    04-07-2018 5:50 PM    2282
ឈុតសម្ដែង​​នៅក្នុង​កម្មវិធី America’s got talent

​នៅក្នុង​កម្មវិធី​America’s got talent ដែលជា​កម្មវិធី​ដ៏​ល្បីល្បាញ​បំផុត​ក្នុង​ពិភពលោក ស្វែងរក​អ្នកមាន​សមត្ថភាព មាន​ទេព្យកោសល្យ​ប្លែកៗ​មក​ចូលរួម​ប្រកួតប្រជែង បានធ្វើឲ្យ​គណៈកម្មការ​លោក​Howie Mandel​ភ័យ​ស្ទើរលោះ​ព្រលឹង ដោយសារតែ​ឈុត​ឆាក​សម្ដែង​របស់​បេក្ខជន​មួយរូប​។ បេក្ខជន​រូបនោះ​មានឈ្មោះ​Aaron Crow លោក​សម្ដែង​ដោយ​យក​ដាវ​កាត់​ផ្លែ​ម្នាស់ ដាក់​លើ​ក្បាល​គណៈកម្មកា​រលោក​Howie Mandel រួម​នឹង​សកម្មភាព​មួយចំនួនទៀត​។ រឿង​ដែល​អស្ចារ្យ​ហើយ​រន្ធត់​បំផុត បេក្ខជន​បាន​បិទ​ភ្នែក​ជិត​ទាំងសងខាង ហើយ​ហូត​ដាវ​មក​កាត់​ផ្លែ​ម្នាស់​ដែល​ដាក់​លើ​ក្បាល​គណៈកម្មការ​ស្រស់ៗ​តែម្ដង​៕

​សូម​ទស្សនា​វីដែអូ​៖