បច្ចេកវិទ្យា

តារាភាពយន្ដ​សិច​​ជប៉ុន​​នឹង​ទៅ​ជួប​​អ្នកគាំទ្រ​​នៅ​កូរ៉េខាងត្បូង​​នា​ខែកក្កដា​​ខាងមុខ​

ដោយ៖ ពេញ ផេង    22-06-2018 5:33 PM    6286
រូបភាពក្រុមតារាចម្រៀងHoney Popcorn

​ក្រុម​តារាចម្រៀង​ស្រី​ជប៉ុន​Honey Popcorn​ដែលមាន​សមាជិក​បីនាក់ ហើយក៏​ជា​តារា​សម្ដែង​ក្នុង​ភាពយន្ដ​សិច​ផង​នោះ នឹង​ធ្វើដំណើរ​ទៅ​ជួប​អ្នកគាំទ្រ​របស់ខ្លួន​ជា​លើកដំបូង​នៅ​កូរ៉េខាងត្បូង​។ តារា​ទាំងបី​នាក់​មាន​នាង​Yua Mikami នាង​Moko Sakura នាង​Miko Matsuda នឹង​ទៅ​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​៧​ខែកក្កដា​ខាងមុខ ប៉ុន្ដែ​ពួកគេ​មាន​លក្ខខណ្ឌ​ពិសេស​មួយ គឺ​ជួបតែ​អ្នកគាំទ្រ​ដែលជា​មនុស្សពេញវ័យ​ប៉ុណ្ណោះ​។ ចំណែក​តម្លៃ​សំបុត្រ​ដែល​អាច​ចូលជួប​តារា​ទាំងបី​បាន គឺ​៧៧,០០០​វ៉ុន ស្មើនឹង​៦៩​ដុល្លារ​អាមេរិក​។

សូមបញ្ជាក់​ផងដែ​រថា តារា​ទាំងបី​ទើបតែ​ចេញ​អាល់​ប៊ុម​ចម្រៀង​ថ្មី​របស់ខ្លួន​ឈ្មោះ​"Bibidi Babidi Boo" កាលពី​ខែមីនា​កន្លងទៅ​៕