បច្ចេកវិទ្យា

សាកលវិទ្យាល័យ​​មួយ​​នៅ​ជប៉ុន​​បង្កើត​​មនុស្ស​យន្ដ​​ជួយ​សម្រួល​​ការងារ​​នៅ​កសិដ្ឋាន​

ដោយ៖ ពេញ ផេង    20-06-2018 5:22 PM    859
រូបភាពម៉ាស៊ីនបេះផ្លែស្ដ្រប័ររី

​ក្រុម​វិស្វករ​ជប៉ុន​មួយក្រុម​កំពុងធ្វើការ​លើ​បច្ចេកវិទ្យា​មនុស្ស​យន្ដ​ថ្មី​មួយ ដែល​ពួកគេ​សង្ឃឹម​នឹង​ជួយ​សម្រួល​ដល់​ការងារ​ក្នុង​កសិដ្ឋាន និង​ការរស់នៅ​ប្រចាំថ្ងៃ​។ ក្រុម​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Utsunomiya​ស្ថិតនៅ​ភាគ​ខាងជើង​ទីក្រុង​តូ​ក្យូប្រទេស​ជប៉ុន បាន​សម្ពោធ​រោងចក្រ​ថ្មី​មួយ​របស់ខ្លួន​មានតម្លៃ​៧​លាន​ដុល្លារ​។​

​ពួកគេ​កំពុង​អភិវឌ្ឍ​មនុស្ស​យន្ដ​តូច​មួយ ដើម្បី​ដឹកជញ្ជូន​មនុស្ស​ឬ​ទំនិញ​។ វា​អាច​ចៀសវាង​ឧបសគ្គ​បាន​ដោយ​ការប្រើប្រាស់​ឧបករណ៍​ចាប់​សញ្ញា​។ ក្រុម​អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​Utsunomiya​មានបំណង​ចង់​ដាក់ឲ្យ​ប្រើប្រាស់​មនុស្សយ​ន្ដ​នេះនៅ​ខែកក្កដា​ខាងមុខ​។​

​ក្រុម​វិស្វករ​ក៏​កំពុង​បង្កើត​ម៉ាស៊ីន​សម្រាប់​ប្រមូល​ផល​ផ្លែ​ស្ដ្រ​ប័ររីផងដែរ ជា​ប្រព័ន្ធកុំព្យូទ័រ​ដែល​អាច​វិភាគ​លើ​រូបភាព​ផ្លែឈើ ដើម្បី​សម្គាល់ថា​ផ្លែឈើ​នោះ​ទុំ​ឬ​ខ្ចី បន្ទាប់មក​វា​នឹង​បេះ​ដោយ​ស្វ័យប្រវត្ដិ​។ សាកលវិទ្យាល័យ​មាន​គោលដៅ​ចង់​ធ្វើ​ជំនួញ​លើ​ឧបករណ៍​ទាំងអស់នេះ ដើម្បី​ជួយ​ឲ្យ​ក​រសិករ​ដោះស្រាយ​បញ្ហា​កង្វះខាត​កម្លាំង​ពលកម្ម​៕