បច្ចេកវិទ្យា

អគារ​អាច​វិល​បាន​​​ដំបូង​គេ​​លើ​លោក​​​នឹង​លេច​រូបរាង​​​ក្នុង​ឆ្នាំ​២០២០​​នៅ​ឌូ​បៃ​

ដោយ៖ ពេញ ផេង    14-06-2018 10:45 AM    1258
រូបភាព​គំរូ​​នៃអគារ​អាចវិលបាន

​អគារ​ដែល​អាចធ្វើ​ចលនា​គឺ​វិល​បាន​ដំបូង​គេ​ក្នុង​លោក នឹង​លេច​រូបរាង​ឡើង​នៅ​ទីក្រុង​ឌូ​បៃ​ប្រទេស​អារ៉ាប់​រួម​ក្នុង​ឆ្នាំ​២០២០​។ នេះ​បើតាម​ការបញ្ជាក់​ពី​ក្រុមហ៊ុន​ស្ថាបត្យកម្ម​Dynamic Group​។ អគារ​នេះ​ឈ្មោះ​Dynamic Tower​មាន​៨០​ជាន់ កម្ពស់​៤២០​ម៉ែត្រ ដែល​នឹង​ក្លាយជា​អគារ​ខ្ពស់ជាង​គេ​ទី​បី​នៅ​ឌូ​បៃ បន្ទាប់ពី​អគារ​Burj Khalifa​កម្ពស់​៨២៨​ម៉ែត្រ និង​អគារ​Marina 101​កម្ពស់​៤៣២​ម៉ែត្រ​។ 

​អគារ​Dynamic Tower​ក៏​នឹង​អាចបង្កើត​ថាមពល​ផ្ទាល់​របស់ខ្លួន តាមរយៈ​ថាមពលខ្យល់​ចំនួន​៧៩​កន្លែង ដាក់​នៅ​ចន្លោះ​ជាន់​នីមួយៗ ព្រមទាំង​មាន​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​ដាក់​ពី​លើដំបូល​អគារ​និង​ដំបូល​ជាន់​នី​មួយៗ​ផងដែរ​។ វា​អាចមាន​ចលនា​បង្វិល​ជុំវិញ​បាន​៣៦​ដីក្រេ​តែម្ដង​។ គម្រោង​សាងសង់​នេះ​នឹង​ចំណាយ​ប្រាក់​រហូតដល់​ជាង​១,២​ពាន់​លាន​ដុល្លារ​៕

​សូម​ទស្សនា​វីដេអូ​គំរូ​៖