បច្ចេកវិទ្យា

ក្រុមហ៊ុន​Apple​​នឹង​កាត់បន្ថយ​​ការផលិត​​​ទូរស័ព្ទ​​iPhone​​ម៉ូ​ដែល​ថ្មី​​២០%​​ក្នុង​ឆ្នាំនេះ​

ដោយ៖ ពេញ ផេង    11-06-2018 5:08 PM    806
ឡូហ្គោ​សម្គាល់​ក្រុមហ៊ុនApple

​សារព័ត៌មាន​ជប៉ុន​Nikkei​បាន​ចេញផ្សាយ​ថ្មីៗ​នេះ​ថា ក្រុមហ៊ុន​Apple​រំពឹង​នឹង​ចេញលក់​ទូរស័ព្ទ​iPhone ម៉ូ​ដែល​ថ្មី​ចំនួន​៨០​លាន​គ្រឿងក្នុង​ឆ្នាំ​២០១៨​នេះ ដែល​ធ្លាក់ចុះ​២០​ភាគរយ​បើ​ប្រៀបធៀប​ក្នុងពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ក្រុមហ៊ុន​មិនទាន់​បញ្ជាក់​ពី​មូលហេតុ​នៃ​ការកាត់បន្ថយ​ការផលិត​២០ភាគរយ​នេះ​ទេ ស្របពេល​មាន​ការបារម្ភ​ថា អាច​នឹង​មានប្រតិកម្ម​ពី​អ្នកប្រើប្រាស់​ដែល​និយម​គាំទ្រ​ទូរស័ព្ទ​iPhone​ម៉ូ​ដែល​ថ្មីៗ បន្ទាប់ពី​ទូរស័ព្ទ​iPhone​ទទួលបាន​ការគាំទ្រ​ខ្លាំង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​៕