បច្ចេកវិទ្យា

ក្រុមហ៊ុន​Honda​​និង​GM​​រួមគ្នា​ផលិត​​អាគុយ​​មាន​គុណភាព​ខ្ពស់​​សម្រាប់​​រថយន្ដ​អគ្គិសនី​

ដោយ៖ ពេញ ផេង    09-06-2018 4:21 PM    1205
រូបភាពរថយន្ដអគ្គិសនីរបស់ក្រុមហ៊ុនហុងដា

​ក្រុមហ៊ុន​Honda​របស់​ជប៉ុន​និង​ក្រុមហ៊ុន General Motors(GM)​របស់​អាមេរិក បាន​ព្រមព្រៀង​រួមគ្នា​ផលិត​អាគុយ​ជំនាន់​ថ្មី​ដែលមាន​គុនភាព​ខ្ពស់ សម្រាប់​បំពាក់​លើ​រថយន្ដ​អគ្គិសនី​។ ក្រុមហ៊ុន​មាន​គម្រោង​ដំឡើង​អាគុយ​ដែលមាន​ទំហំ​តូច​ជាង​មុន​ក្នុង​រថយន្ដ​អគ្គិសនី​។ ក្រុមហ៊ុន​Honda​និង​GM​បាន​រួមគ្នា​ផលិត​រថយន្ដ​ដើរ​ដោយ​ឥន្ទនៈ​ផងដែរ​រយៈពេ​ល​៥​ឆ្នាំ​ចុងក្រោយ​នេះ​។ 

​ការប្រកួតប្រជែង​គ្នា​ជា​សកល​ដើម្បី​អភិវឌ្ឍ​រថយន្ដ​អគ្គិសនី បាន​កើនឡើង​ខ្លាំង​គួរឲ្យកត់សម្គាល់​នាពេ​ល​បច្ចុប្បន្ននេះ​។ ស្របពេល​ជាមួយគ្នា​អាគុយ​បាន​ក្លាយជា​សមាស​ធាតុ​សំខាន់បំផុត ព្រោះ​វា​ជា​អ្នកទទួលខុសត្រូវ​រហូត​ដល់​ពាក់កណ្ដាល នៃ​ការធ្វើដំណើរ​របស់​រថ​យន្ដ​អគ្គិសនី​។ ក្រុមហ៊ុន​ទាំងពីរ​សង្ឃឹមថា ភាពជា​ដៃគូ​ក្នុង​ការផលិត​អាគុយ​ថ្មី​នេះ នឹង​អាចជួយ​សម្រួល​បាន​ច្រើន​៕