បច្ចេកវិទ្យា

តារា​ក្បាច់គុន​​ចិន​​លោក​Jet Li​​បង្ហោះ​សារ​​ឆ្លើយតប​អ្នកគាំទ្រ​​ដែល​បារម្ភ​ពី​​សុខភាព​លោក​

ដោយ៖ ពេញ ផេង    24-05-2018 4:48 PM    3194
លោកJet Liតារាសម្ដែងចិន

​ប៉ុន្មាន​ថ្ងៃមុន​មាន​រូបថត​របស់​កំពូល​តារា​ក្បាច់គុន​ចិន​លោក​Jet Li បាន​ចែកចាយ​តាម​បណ្ដាញ​សង្គម​តៗ​គ្នា បង្កឲ្យមាន​ការភ្ញាក់ផ្អើ​ល​យ៉ាងខ្លាំង​កើតឡើង​។ អ្នកគាំទ្រ​បានឃើញ​លោក Jet Li ទៅ​ទស្សនា​ព្រះវិហារ មួយកន្លែង​នៅ​ទីក្រុង​Chengdu មាន​សភាព​ចាស់​ជាង​អាយុ​ខ្លាំង​។ លោក​អាយុ​៥៥​ឆ្នាំ​ប៉ុន្ដែ​មើល​រូបរាង​ខាងក្រៅ​ដូចជា​មនុស្ស​ចាស់​អាយុ​៨០​ឆ្នាំ ធ្វើឲ្យ​អ្នកគាំទ្រ​ព្រួយបារម្ភ​ជាខ្លាំង​ពី​សុខភាព​របស់លោក​។ តាមរយៈ​រូបភាព​ដែល​បាន​បង្ហោះ​អ្នកខ្លះ​ជូនពរឲ្យ​លោក​ឆាប់​ជាពី​ជំងឺ អ្នកខ្លះ​ថា​លោក​គួរ​រក​ការព្យាបាល​ឲ្យបាន​ឆាប់ ក្រោយ​លេចលឺ​ដំណឹង​ថា​លោក​មាន​បញ្ហា​ឆ្អឹងខ្នង​និង​ជំងឺ​មួយចំនួនទៀត​។​

​ក្រោយ​មាន​ភាពចម្រូងចម្រាស់​កើតឡើង លោក Jet Li​បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម​ចិន​Weibo ថា លោក​ពិតជា​អរគុណ​អ្នកគាំទ្រ​រាប់លាន​នាក់ ដែល​បារម្ភ​ពី​សុខភាព​របស់លោក​។ លោក​បន្ថែមថា មាន​អ្នក​ឲ្យ​ឱសថ​វេទមន្ដ​ដល់​លោក ដើម្បី​ព្យាបាល​ជំងឺ​និង​អាចឲ្យ​លោក​រស់នៅ​បានយូរ​។ កាលពី​ថ្ងៃ​ពុធ​លោក Jet Li​បាន​បង្ហោះ​សារ​នៅលើ​ហ្វេ​សប៊ុក​ជា​លើក​ដំបូងថា លោក​ពិតជា​អរគុណ​អ្នកគាំទ្រ ហើយ​លោក​ចង់​បញ្ជាក់ថា​លោក​មាន​សុខភាព​ធម្មតា​ទេ លោក​គ្មានអ្វី​កើតឡើង​ឡើយ​។ សារ​លើ​ហ្វេ​សប៊ុក​បន្ថែមថា “​ខ្ញុំ​ពិតជា​រំភើបចិត្ដ​ខ្លាំងណាស់​ក្នុង​ការចែករំលែកគ​ម្រោង​មួយចំនួ​នក្នុងពេល​ឆាប់ៗ ដែល​ពេលនេះ​ខ្ញុំ​កំពុង​ធ្វើ​វា​ហើយ​។ ឥលូវ​នេះ​ខ្ញុំ​សូម​អរគុណ​អ្នក​ទាំងអស់​ដែល​បារម្ភ​”​។​​

សូមទស្សនា​វីដេអូខ្លី​នៃការសម្ដែង​របស់លោក៖