បច្ចេកវិទ្យា

បុរស​កាន់​ញញួរ​​ក្នុង​រឿង​Avengers​​នឹង​បង្ហាញ​វត្ដ​មាន​នៅ​សិង្ហ​បុរី​​សប្ដាហ៍​ក្រោយ​

ដោយ៖ ពេញ ផេង    17-05-2018 11:43 AM    2848
រូបភាពរបស់​Thor​ក្នុងឈុតមួយនៃរឿងAvengers

​តារា​ហូលីវូដ​ជើងចាស់​លោក​Chris Hemsworth ត្រូវបាន​គេ​ស្គាល់​ផងដែ​រថា​Thor ជា​បុរស​កាន់​ញញួរ​ក្នុង​រឿងAvengers ហើយ​ថ្មីៗ​នេះ​ទើបតែ​ចេញ​រឿង​Infinity War នឹង​ធ្វើដំណើរ​ទៅ​សិង្ហ​បុរី​នៅ​សប្ដាហ៍​ក្រោយ​។ លោក​នឹងចូលរួម​កិច្ចប្រជុំ​មួយ ហើយ​នឹងចូលរួម​កិច្ច​ស្វាគមន៍​សំណេះសំណាល​នៅ​Marina Bay Sands​ផងដែរ នៅ​ថ្ងៃទី​២៥​ឧសភា​ពី​ម៉ោង​៦​ដល់​៨​យប់​។ 

​ចំពោះ​អ្នកគាំទ្រ​មានឱកាស​ជួប​តារា​សម្ដែង​រូបនេះ ប្រសិនបើ​ពួកគេ​ទិញ​គ្រឿងក្រអូប​Hugo Boss​មួយ​ដប​ទំហំ​ចាប់ពី​៧៥​មី​លី​លីត្រ​ឬ​ធំ​ជាង​នេះ ពី​ហាង​Sephora​នៅក្នុង​ប្រទេស​សិង្ហ​បុរី​ពី​ថ្ងៃទី​១០​ដល់​២២​ឧសភា​។ 

សូមបញ្ជាក់ថា រឿង​Infinity War​ជា​វគ្គ​ថ្មី​នៃ​ខ្សែ​រឿង Avengers បាន​ចាក់​បញ្ចាំង​នៅ​សិង្ហ​បុរី​កាលពី​ថ្ងៃទី​២៥​មេសា បាន​ក្លាយជា​ខ្សែភាពយន្ដ​ដំបូង​គេ​ដែល​រកចំណូលបាន​លើសពី​១៤​លាន​ដុល្លារ​សិង្ហ​បុរី​ពី​ការលក់​សំបុត្រ​។ រឿងនេះ​ក៏​ទទួលបាន​ការគាំទ្រ​ខ្លាំង​បំផុត​នៅ​សិង្ហ​បុរី​៕