បច្ចេកវិទ្យា

Sylvester Stallone​​នឹង​ត្រឡប់​មកវិញ​​ជាមួយ​រឿង​“Rambo 5”

ដោយ៖ ពេញ ផេង    10-05-2018 3:15 PM    1470
រូបភាពលោកSylvester Stalloneដែលសម្ដែង​ជាតួអង្គRambo

​កំពូល​តារា​ហូលីវូដ​អាមេរិក​លោក​Sylvester Stallone ដែល​គេ​ស្គាល់​ថា​Rambo​នឹង​វិល​មកវិញ​ឆាប់ៗ​ក្នុង​រឿង “Rambo​ភាគ​ទី​៥(Rambo 5)”​។ លោក​Stallone​បច្ចុប្បន្ន​មាន​អាយុ​៧១​ឆ្នាំ បាន​សម្ដែង​ជា​តួអង្គ​Rambo​ក្នុង​សាច់រឿង​បួន​ភាគ​រួចមកហើយ​។ Rambo​ភាគ​ទី​១​ក្នុង​ឆ្នាំ​១៩៨២ ភាគ​ទី​២​ក្នុង​ឆ្នាំ​១៩៨៥ ភាគ​ទី​៣​ក្នុង​ឆ្នាំ​១៩៨៨ និង​ភាគ​ទី​៤​ក្នុង​ឆ្នាំ​២០០៨​។ 

​ចំណែក​Rambo​ភាគ​ទី​៥​នឹង​ចាប់ផ្ដើម​ថត​ក្នុង​ខែកញ្ញា​ខាងមុខ ដោយ​តួអង្គ​Rambo​នឹងត្រូវ​ប្រយុទ្ធ​ជា​មួយក្រុម​ជួញដូរ​ផ្លូវភេទ​ម៉ិក​ស៊ិក ក្នុង​បេសកកម្ម​ស្វែងរក​ចៅស្រី​មិត្ដភក្ដិ​ដែល​ត្រូវ​ក្រុម​ជួញដូរ​ផ្លូវភេទ​ចាប់ពង្រត់​។ ចំពោះ​ទីតាំង​ដែល​ត្រូវ​ថត​មាន​ច្រើន​កន្លែង​ដូចជា​ក្នុង​ទីក្រុង​ឡុង​ដ៍ ប្រទេស​ប៊ុលហ្គារី និង​កោះ​កា​ណា​រី​ជាដើម​។​

​លោក​Sylvester Stallone បាន​បង្ហោះ​ផ្ទាំង​រូបភាព​នៅលើ​គណនី​Instagram​របស់លោក​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ ដោយមាន​រូបគំនូរ​តួអង្គ​Rambo​លុតជង្គង់​ដៃ​កាន់​កូនកាំបិត ជាមួយ​អក្សរ​នៅ​ពីក្រោម​ថា "Rambo V. Fall 2019"៕