បច្ចេកវិទ្យា

ដឹង​ទេ​​សំបុត្រ​​​ចូល​ទស្សនា​​ការប្រគុំ​​តន្ដ្រី​​របស់​Celine Dion​​នៅ​សិង្ហ​បុរី​​ថ្លៃ​ប៉ុន្មាន​?

ដោយ៖ ពេញ ផេង    04-05-2018 3:10 PM    2964
រូបភាព​តារា​ចម្រៀង​Celine Dion

​នៅ​ថ្ងៃទី​៣​និង​ទី​៤​ខែកក្កដា​ខាងមុខនេះ កំពូល​តារាចម្រៀង​ស្រី​សញ្ជាតិ​កាណាដា​Celine Dion នឹងចូលរួម​ក្នុង​ការប្រគុំ​តន្ដ្រី​ជា​លើកដំបូង​នៅក្នុង​ប្រទេស​សិង្ហ​បុរី​។ ការប្រគុំ​តន្ដ្រី​នេះ​នឹង​ប្រព្រឹត្ដទៅនៅ Marina Bay Sands Grand Ballroom​។ មុនពេល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​សិង្ហ​បុរី​សម្រាប់​ព្រឹត្ដិការណ៍ដ៏​អស្ចារ្យ​នេះ អ្នកនាង​Celine Dion​បាន​និយាយថា នឹង​ធ្វើតាម​ការ​សំណូមពរ​ពី​អ្នកគាំទ្រ​នៅ​សិង្ហ​បុរី​។ ប្រសិនបើ​ពួកគេ​ចង់ឲ្យ​អ្នកនាង​ច្រៀង​ចម្រៀង​បទ​អ្វី នាង​នឹង​ច្រៀង​បទ​នោះ​ភ្លាម មិនឲ្យ​អ្នកគាំទ្រ​ខកចិត្ដ​ទេ​។ 

​ចំពោះ​សំបុ​ទ្រ​ចូល​ទស្សនា​ការប្រគុំ​តន្ដ្រី លក់​ចាប់ពី​តម្លៃ​១៥០​ដុល្លារ​សិង្ហ​បុរី រហូតដល់​១,២០០​ដុល្លារ​សិង្ហ​បុរី​សម្រាប់​ភ្ញៀវ​VIP​។ ភ្ញៀវ​VIP​នឹង​ទទួលបាន​ការស្វាគមន៍​ដោយផ្ទាល់​ពី​អ្នកនាង​Celine Dion​ផងដែរ​មុន​ការប្រគុំ​តន្ដ្រី​។ សំបុ​ទ្រ​នឹង​ដាក់លក់​ជា​ផ្លូវការ​សម្រាប់​សាធារណជន​ពី​ថ្ងៃទី​១៧​ឧសភា​៕​