បច្ចេកវិទ្យា

អ្នកប្រើប្រាស់​​Facebook​​អាច​សម្អាត​​browsing history​​បាន​​ជាមួយ​កម្មវិធី​ថ្មី​

ដោយ៖ ពេញ ផេង    02-05-2018 10:56 AM    950
ឡូហ្គោ​សម្គាល់​ក្រុមហ៊ុន​ហ្វេសប៊ុក

​អគ្គនាយក​ក្រុមហ៊ុន​Facebook លោក​Mark Zuckerberg បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា Facebook​កំពុង​បង្កើត​ការគ្រប់គ្រង​ឯកជន​ថ្មី​មួយ​(privacy control) ហៅថា "clear history" ដើម្បីឲ្យ​អ្នកប្រើប្រាស់​អាច​លុប​browsing history​បាន​។ តាម​សារ​បង្ហោះ​នៅលើ​គណនី​Facebook លោក​បញ្ជាក់​បន្ថែមថា លោក​នឹង​ពិភាក្សា​ពី​Feature​ថ្មី​នេះ ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៅ​ថ្ងៃ​ពុធ​។ ដោយឡែក​សារ​បង្ហោះ​នៅក្នុង​blog​ដាច់ដោយឡែក​មួយទៀត​របស់​ក្រុមហ៊ុន​បញ្ជាក់ថា  Feature​ថ្មី​នេះ​នឹង​អាចឲ្យ​យើង​មើលឃើញ​គេហទំព័រឬ​កម្មវិធី ដែល​បាន​ផ្ដល់ព័ត៌មាន​ដល់​យើង​ពេល​ប្រើប្រាស់​វា​។ ការលុបចោល​ព័ត៌មាន​ទាំងនេះ​ពី​គណនី​Facebook ហើយ​បិទ​មិនឲ្យ​រក្សាទុក​នៅក្នុង​គណនី​នឹង​ដំណើរការ​ក្នុងពេល​ឆាប់ៗ​៕