បច្ចេកវិទ្យា

រឿង​Avengers៖ Infinity War​​​ ពិតជា​ល្អមើល​ដូចគេល្បី?

ដោយ៖ ពេញ ផេង    19-04-2018 5:04 PM    3450

​ថ្ម​នីមួយៗ​មាន​ថាមពល​ខុសៗ​គ្នា ប៉ុន្តែ​នៅពេលដែល​វា​ផ្តុំ​ចូលគ្នា វា​នឹង​ធ្វើឲ្យ​អ្នក​ដែល​កាន់កាប់​មាន​ថាមពល​ខ្លាំង​ឥត​គណនា​។​

Mind Stone មាន​ពណ៌​លឿង ឥឡូវនេះ​កំពុង​នៅ​ជាមួយ​Vision ផ្តល់ឲ្យ​នូវ​កម្លាំង ហើយ​អាច​ចូលទៅក្នុង​ការគិត​ឬ​សុបិន្ត​របស់​អ្នកដ​ទៃបាន​។​

Time Stone មាន​ពណ៌​បៃតង ឥឡូវនេះ​កំពុង​នៅ​ជាមួយ Doctor Strange អាចធ្វើឲ្យ​អ្នកគ្រប់គ្រង​អតីតកាល បច្ចុប្បន្ន និង​អនាគត ហើយក៏​អាចធ្វើឲ្យ​អ្នក​ដែល​ប្រើប្រាស់​វា​អាច​បញ្ឍប់ ធ្វើឲ្យ​យឺត ឬ​ធ្វើឲ្យ​លឿន​បាន​នៅក្នុង​អតីតកាល​ផងដែរ​។​

Reality Stone មាន​ពណ៌​ក្រហម ឥឡូវនេះ​កំពុង​នៅ​ជាមួយ The Collector អាច​សម្រេច​បំណង​របស់​អ្នក​ដែល​កាន់កាប់​វា​មិន​ថា​រឿង​ទាំងនោះ​ល្មើស​នឹង​ច្បាប់​យ៉ាងណា​នោះទេ​។​

Space Stone មាន​ពណ៌​ខៀវ ឥឡូវនេះ​កំពុង​នៅ​ជាមួយ Loki អាចធ្វើឲ្យ​អ្នក​ដែល​មានវា​ឆ្លង​ទៅកន្លែង​ណា​ក៏បាន ផ្លាស់ប្តូរ​ទីតាំង​របស់​វត្ថុ ឬ​លំហ​បាន​ដោយ​សេរី​។​

Power Stone មាន​ពណ៌​ស្វាយ ឥឡូវនេះ​កំពុង​នៅ​ជាមួយ Nova Corps អាច​ប្រមូល​ថាមពល​ទាំងអស់ ហើយ​អាចជួយ​បន្ថែម​ថាមពល​ទៅឲ្យ​ថ្ម​ផ្សេង​ទៀតបាន​។​

Soul Stone មាន​ពណ៌​ទឹកក្រូច ហើយ​គ្មាន​នរណា​ដឹងថា​ថ្ម​នេះ​នៅ​កន្លែង​ណា​ទេ វា​អាចឲ្យ​អ្នក​ដែល​ប្រើប្រាស់​វា​គ្រប់គ្រង ឬ​ផ្លាស់ប្តូរ​ព្រលឹង​មិន​ថា​រស់​ឬ​ស្លាប់ ហើយក៏​ជា​ច្រកចូល​ទៅកាន់​ពិភព​មួយ​ដែល​ប្រៀបបាន​ដូចជា​ឋានសួគ៌​។ វា​ក៏​អាចធ្វើឲ្យ​អ្នក​ដែល​ប្រើប្រាស់​វា​លួច​ថាមពល ឬ​សមត្ថភាព​របស់​អ្នកដទៃ​បាន​ផងដែរ​។ នេះ​ជាហេតុ​ធ្វើឲ្យ​គេ​និយាយថា​Soul Stone គឺជា​ថ្ម​ដែលមាន​ឥទ្ធិពល​ជាងគេ​។​

​តើ​បន្ទាប់ពី​រឿង Avengers: Infinity War នេះ​ចប់ Thanos អាច​ប្រមូល​ថ្ម​ទាំងអស់​បាន​ដែរឬទេ​?

ព័ត៌មានបន្ថែម​ទាក់ទង​នឹង​ការចាក់បញ្ចាំង​ក្នុងរោងភាពយន្ដ សូមចូលទៅកាន់​ចៃកុន​ហ្វេសប៊ុកផេ​ក៕

សូមទស្សនា​វីដេអូTrailer៖