បច្ចេកវិទ្យា

គ្រី ថៃ​ពៅ​​ ក្លាយជា​​ម្ចាស់​ពាន​​Cambodian idol​​រដូវ​កាល​ទី​៣

ដោយ៖ ពេញ ផេង    09-04-2018 9:55 AM    1472
រូបភាពបេក្ខជនគ្រី ថៃពៅទទួលពាន​Cambodian idolរដូវ​កាល​ទី​៣​

​ឆ្លងកាត់​ការប្រកួតប្រជែង​អស់​រយៈពេល​ជាច្រើន​ខែ តាំងពី​វគ្គ​ដំបូង​រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ទីបំផុត​បេក្ខជន​គ្រី ថៃ​ពៅ​មកពី​ខេត្ដ​កំពង់ចាម បាន​ក្លាយជា​ម្ចាស់​ពាន​Cambodian idol រដូវ​កាល​ទី​៣​។ ក្នុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពី​យប់​ថ្ងៃទី​៨​មេសា​នេះ​មាន​ពីរ​វគ្គ​។ វគ្គ​ទីមួយ​ជា​ការប្រកួតប្រជែង​រវាង​បេក្ខជន​ទាំង​បួនរូប​ចុងក្រោយ មាន​លោក​សៀក ញញឹម លោកគ្រី ថៃ​ពៅ កញ្ញា​ឈាង សុ​វណ្ណា​វី និង​កញ្ញា​ចែម ស្រី​ល័ក្ខ​។

​បន្ទាប់មក​ត្រូវ​ប្រកាស​លទ្ធផល​រក​អ្នកទទួលបាន​សំឡេងគាំទ្រ​ច្រើនជាងគេ ដើម្បី​ឆ្ពោះទៅ​វគ្គ​ទី​ពីរ​ជា​វគ្ដ​ចុងក្រោយ​។ វគ្គ​ទីមួយ​សៀក ញញឹម​និង​គ្រី ថៃ​ពៅ​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ច្រើនជាងគេ ដូច្នេះ​បេក្ខជន​ទាំងពីរ​អាច​បន្ដទៅ​វគ្គ​ចុងក្រោយ​ដើម្បី​ស្វែងរក​អ្នកឈ្នះ​។

​ការបញ្ចេញ​សមត្ថភាព​វគ្គ​ទី​ពីរ​ជា​វគ្គ​ចុងក្រោយ​បានបញ្ចប់ ទីបំផុត​គ្រី ថៃ​ពៅ​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ច្រើន ក្លាយជា​ជ័យលាភី​Cambodian idol​រដូវ​កាល​ទី​៣​តែម្ដង​។ ជាមួយ​ជ័យលាភី​នេះ គ្រី ថៃ​ពៅ​នឹង​ក្លាយជា​តារាចម្រៀង​អាជីព​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស និង​ទទួលបាន​ប្រាក់រង្វាន់​១៥០​លាន​រៀល​ផងដែរ​។​

​គួររម្លឹកថា ពីរ​រដូវ​កាល​មុន​នៃ​កម្មវិធី​Cambodian idol រដូវ​កាល​ទី​១​ជ័យលាភី​បាន​ទៅ​លោក​នី រតនា និង​រដូវ​កាល​ទី​២​បាន​ទៅ​កញ្ញា​ឈិន ម៉ា​និច្ច​៕