បច្ចេកវិទ្យា

Google​ណែនាំ​​ពី​មុខងារ​ថ្មី​​មួយ​ដល់​​ប្រជាជន​សិង្ហ​បុរី​​ដែល​ចង់​កក់​តុ​​ក្នុង​ភោជនីយដ្ឋាន​

ដោយ៖ ពេញ ផេង    06-04-2018 4:56 PM    973
រូបភាព​Googleស្វែងរក

ក្រុមហ៊ុន​Google​បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុមហ៊ុន​មាន​Feature​ថ្មី​មួយ​នៅលើ​Google ហើយ​តាមរយៈ​Feature​នេះ អ្នកប្រើប្រាស់​Google​នៅក្នុង​ប្រទេស​សិង្ហ​បុរី អាច​កក់​តុ​អាហារ​ក្នុង​ភោជនីយដ្ឋាន​ដែល​គេ​ពេញចិត្ដ​ដោយផ្ទាល់​។ វិធីសាស្ដ្រ​កក់​អ្នកប្រើប្រាស់​អាច​ចូល​មើល​ភោជនីយដ្ឋាន​តាម​Google Maps​ឬ​Google Search​។

Feature​ថ្មី​នេះ បាន​សហការ​ជាមួយ​កម្មវិធី​កក់​ភោជនីយដ្ឋាន​នៅ​សិង្ហ​បុរី​ដូចជា​Chope, HungryGoWhere និង​Quandoo​។ អ្នកប្រើប្រាស់​អាច​ជ្រើសរើស​តុ​នៅក្នុង​ភោជនីយដ្ឋាន​ដែល​ពួកគេ​ពេញចិត្ដ ដោយ​មិន​ចាប់​បាច់​ទូរស័ព្ទ​ទៅ​កក់ ឬ​ទៅ​កក់​ផ្ទាល់​ទៀតឡើយ គ្រាន់តែ​ចុច​លើ​ប៊ូ​តុង​Find a Table​ក្នុង​Google Search នោះ​នឹងមាន​បង្ហាញ​ភោជនីយដ្ឋាន​សម្រាប់​ជ្រើសរើស​។

​នាយក​Google​ប្រចាំ​នៅ​សិង្ហ​បុរី​អ្នកស្រី​Stephanie Davis​និយាយថា ប្រជាជន​សិង្ហ​បុរី​ពឹងផ្អែក​លើ​Google Search និង​Google Maps សម្រាប់​ស្វែងរក​ភោជនីយដ្ឋាន​ជិតៗ​ខ្លួន​។ ដូច្នេះ​ពេលនេះ​អ្នកប្រើប្រាស់​ក៏​អាច​ចូល​កក់​តុ​នៅក្នុង​ភោជនីយដ្ឋាន​ទាំង​នោះបាន​ទៀត​តាម​Google​។ អ្នកស្រី​សង្ឃឹមថា​សមាហរណកម្ម​ថ្មី​នេះ នឹងមាន​លទ្ធផល​វិជ្ជមាន​ដល់​អ្នកប្រើប្រាស់​នៅ​សិង្ហ​បុរី​៕