បច្ចេកវិទ្យា

Tesla​​ប្រកាស​​នាំយក​​រថយន្ដ​​ជាង​១០​​ម៉ឺន​គ្រឿង​​ចូល​ក្រុមហ៊ុន​​វិញ​ដោយសារ​​បញ្ហា​ចង្កូត​

ដោយ៖ ពេញ ផេង    31-03-2018 10:18 AM    1232
រថយន្ដរបស់ក្រុមហ៊ុនTesla

​ក្រុមហ៊ុន​ផលិត​រថយន្ដ​Tesla​របស់​អាមេរិក កំពុង​ប្រកាស​ប្រមូល​រថយន្ដ​១២៣,០០០​គ្រឿង​ត្រឡប់មកវិញ ជា​រថយន្ដ​ប្រភេទ​"Model S" ដើម្បី​ផ្លាស់ប្ដូរ​ក្បាល​ចង្កូត​។ នៅក្នុង​សេចក្ដីប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុមហ៊ុន​បញ្ជាក់ថា ចង្កូតរថយន្ដ​ផលិត​មុន​ខែមេសា​ឆ្នាំ​២០១៦ ស៊ីប្រេង​ច្រើន​ហួស ប្រមាណ​។ ក្រុមហ៊ុន​បន្ថែមថា បញ្ហា​នេះ​ត្រូវបាន​សង្កេតឃើញ​នៅពេល​អាកាសធាតុ​ត្រជាក់​ខ្លាំង ហើយ​វា​ក៏​អាចធ្វើឲ្យ​ចង្កូ​តតឹង​ពិបាក​បញ្ជា​។ ក្រុមហ៊ុន​Tesla​ថា ពុំទាន់​មាន​គ្រោះថ្នាក់​កើតឡើង​ដោយសារ​បញ្ហា​ចង្កូត​នេះ​ទេ​៕