បច្ចេកវិទ្យា

ហ្វេ​សប៊ុក​​កំពុង​ធ្វើតេ​ស្ដ​ការ​បង្ហោះ​​Status​​ជា​សំឡេង​

ដោយ៖ ពេញ ផេង    05-03-2018 4:44 PM    1428
ក្រុមហ៊ុនហ្វេសប៊ុកកំពុងសាកល្បងការបង្ហោះStatusជាសំឡេងនៅក្នុងប្រទេសឥណ្ឌាសម្រាប់អ្នកប្រើប្រាស់មួយចំនួនតូច

​ក្រុមហ៊ុន​ហ្វេ​សប៊ុក​បានប្រកាសថា កំពុង​ធ្វើតេស្ដ​សាកល្បង​មុខងារ​ថ្មី​របស់ខ្លួន នោះ​គឺ​ការ​បង្ហោះ​Status​ជា​សំឡេង​។ អ្នកប្រើប្រាស់​អាច​ស្វែងរក​មុខា​ងារ​ថ្មី​នេះ​តាមរយៈ​ជម្រើស​“Add Voice Clip” ដែល​បង្ហាញ​នៅក្នុង​បញ្ជី​ជ្រើសរើស​នៅពេល​អ្នក​ចង់​Update Status​។ ជម្រើស​នេះ​អាចឲ្យ​អ្នកប្រើប្រាស់​ថត​សំឡេង​ខ្លីៗ​បាន​ដើម្បី​ចែករំលែក​ដល់​មិត្ដភក្ដិ​។​

​អ្នកប្រើប្រាស់​ក៏​អាច​ស្ដាប់​សំលេង​ខ្លួនឯង​ឡើងវិញ​បានដែរ ប៉ុន្ដែ​មិនអាច​កែ​(edit)​បានឡើយ​។  Voice Clips​អាច​ចែករំលែក​ទៅកាន់​News Feed ឲ្យ​មិត្ដភក្ដិ​របស់​អ្នកអាច​ស្ដាប់​បាន​។ ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ បច្ចុប្បន្នកំពុង​សាកល្បង​មុខងារ​ថ្មី​សម្រាប់​អ្នក​ក​ប្រើប្រាស់​មួយចំនួន​តូច​នៅ​ក្នុងប្រទេស​ឥណ្ឌា ប៉ុន្ដែ​មិនទាន់​ប្រកាសថា​អាច​ប្រើប្រាស់​បាន​ទូលំទូលាយ​ឬ​យ៉ាងណាទេ ហើយក៏​មិនដឹងថា​អាច​ប្រើប្រាស់​ជា​ផ្លូវការ​បាន​នៅពេលណា​ដែរ​៕