បច្ចេកវិទ្យា

Huawei​​មាន​មហិច្ឆតា​​នឹង​វ៉ា​ដាច់​​Apple​​ក្នុងពេល​​ពីរ​ឆ្នាំ​ទៀត​

ដោយ៖ ពេញ ផេង    28-02-2018 4:39 PM    1394
ឡូហ្គោសម្គាល់ក្រុមហ៊ុន​​Huawei​

​និយាយ​ដោយ​ទំនុកចិត្ដ​ខ្ពស់ នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​Huawei​លោក​Richard Yu​ថា ក្រុមហ៊ុន​Huawei​នឹង​ស្ថិតក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​តែ​បី​ឬ​បួន​ប៉ុណ្ណោះ​នៅ​ថ្ងៃ​អនាគត ដែល​អាច​នៅ​រស់រានមានជីវិត​បា​ន​។ លោក​ថ្លែង​បែបនេះ​នៅក្នុង​កម្មវិធី​MWC​ឆ្នាំ​២០១៨​ដោយ​បន្ថែមថា ព្រោះតែ​កត្ដា​ធនធាន​នឹង​ធ្វើឲ្យ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ជាច្រើន​ត្រូវ​បិទទ្វារ ហើយ​អាច​សល់​ត្រឹម​ក្រុមហ៊ុន​តិចតួច​ប៉ុណ្ណោះ ប៉ុន្ដែ​ក្នុងនោះ​ក៏មាន​វត្ដ​មាន​Huawei​ដែរ​។ បច្ចុប្បន្ន Huawei​ជាប់​ចំណាត់ថ្នាក់​ទី​បី​ក្នុង​ពិភពលោក បន្ទាប់ពី​Samsung​និង​Apple​។ ប៉ុន្ដែ​នាយក​ប្រតិ​ប​ត្ដិ​រូប​នេះមាន​មហិច្ឆតា​ថា ក្រុមហ៊ុន​របស់លោក​នឹង​វ៉ា​ដាច់​Apple ក្នុងពេល​ពីរ​ឆ្នាំ​ទៀត​៕