បច្ចេកវិទ្យា

តារា​សម្ដែង​ស្រី​​ល្បីឈ្មោះ​​របស់​ឥណ្ឌា​​ទទួលមរណភាព​​ដោយសារ​គាំងបេះដូង​

ដោយ៖ ពេញ ផេង    26-02-2018 2:16 PM    1774
រូបភាពអ្នកស្រី​Sridevi Kapoor​

​កំពូល​តារា​សម្ដែង​ស្រី​ជនជាតិ​ឥណ្ឌា អ្នកស្រី​Sridevi Kapoor​ដែល​គេ​ស្គាល់​ថា​Sridevi បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ខណៈ​ចូលរួម​ពិធីមង្គលការ​ក្រុមគ្រួសារ​នៅក្នុង​ទីក្រុង​ឌូ​បៃ​ប្រទេស​អារ៉ាប់​រួម​។ អ្នកស្រី​មាន​អាយុ​៥៤​ឆ្នាំ បាន​ស្លាប់​ដោយសារតែ​គាំងបេះដូង​។ សព​របស់​អ្នកស្រី​ត្រូវបាន​ជូនដំណឹង​ថា នឹង​ដឹក​មក​ទីក្រុង​ម៉ុមបៃ​ប្រទេស​ឥណ្ឌា​វិញ​នៅ​ថ្ងៃទី​២៦​កុម្ភៈ​នេះ​។​

​មរណភាព​របស់​អ្នកស្រី​Sridevi បាន​ធ្វើឲ្យមាន​ការភ្ញាក់​ផ្អើល​យ៉ាងខ្លាំង​ពេញ​ប្រទេស​ឥណ្ឌា​។ អ្នក​ដែល​ស្រឡាញ់​គាំទ្រ​អ្នកស្រី​បាននាំគ្នា​ប្រមូលផ្ដុំ​នៅផ្ទះ​អ្នកស្រី​ក្នុង​ទីក្រុង​ម៉ុម​បៃ រង់ចាំ​ទទួល​សាកសព​។ សូម្បី​លោក​នាយករដ្ឋមន្ដ្រី​ឥណ្ឌា​Narendra Modi ក៏បាន​សម្ដែង​ការសោកស្ដាយ​យ៉ាងខ្លាំង​ដែរ​។​

​សូមបញ្ជាក់ថា អ្នកស្រី​Sridevi Kapoor​បាន​កសាង​កេរ្ដិ៍ឈ្មោះ​ល្បីល្បាញយ៉ាងខ្លាំង ដោយក្នុង​រយៈពេល​ជាង​៥​ទសវត្ស​មកនេះ អ្នកស្រី​សម្ដែង​បាន​ជិត​៣០០​រឿង​។ អ្នកស្រី​ត្រូវគេ​ចាត់ទុកជា​តារា​ម្នាក់​ក្នុងចំណោម​តារា​ស្រីៗ​នៅ​ឥណ្ឌា ដែល​ទទួលបាន​ជោគជ័យ​ធំ​បំផុង​ក្នុង​ការលក់​សំបុ​ទ្រ​ចូល​ទស្សនា​រឿង​ដែល​អ្នកស្រី​សម្ដែង​៕