បច្ចេកវិទ្យា

កូរ៉េខាងត្បូង​​បង្កើន​​ការអភិវឌ្ឍ​​ខ្លាំង​​ផ្នែក​វិទ្យាសាស្ដ្រ​​និង​បច្ចេកវិទ្យា​​ដណ្ដើមយក​​ចំណាត់​ថ្នាក់​ល្អ​

ដោយ៖ ពេញ ផេង    24-02-2018 8:28 AM    1211
រូបភាពតំណាងបច្ចេកវិទ្យានិងវិទ្យាសាស្ដ្រ

​ប្រទេស​កូរ៉េខាងត្បូង​បាន​ប្ដេជ្ញា​កាលពី​ថ្ងៃ​សុក្រ​ថា នឹង​បង្កើន​ចំនួន​អ្នកវិទ្យាសាស្ដ្រ​និង​វិស្វករ ព្រមទាំង​ពង្រឹងគុណភាព​នៃ​ការអប់រំ​ផ្នែក​គណិតវិទ្យា​និង​វិទ្យាសាស្ដ្រ​ផងដែរ​។ ការយកចិត្ដទុកដាក់​លើ​វិស័យនេះ ក្នុង​បំណង​លើកកម្ពស់​ចំណាត់ថ្នាក់​របស់ខ្លួន ឲ្យ​ជាប់​ចំណាត់ថ្នាក់​ទី​២០​គិត​ត្រឹម​ឆ្នាំ​២០៤០ ពី​ចំណាត់ថ្នាក់​៣៩​ទូទាំង​ពិភពលោក នៅក្នុង​របាយការណ៍​ប្រកួតប្រជែង​សកល​២០១៦-២០២៧ បង្ហាញ​ដោយ​វេទិកា​សេដ្ឋកិច្ចពិភពលោក​។

​គម្រោង​នេះ​អនុម័ត​ដោយ​ក្រុមប្រឹក្សា​វិទ្យាសាស្ដ្រ​និង​បច្ចេកវិទ្យា​ជាតិ​។ កូរ៉េខាងត្បូង​បញ្ជាក់ថា នឹង​ជំរុញ​ឲ្យ​អ្នកវិទ្យាសាស្ដ្រ​របស់ខ្លួន​៤០​រូប ជាប់​ឈ្មោះ​ក្នុង​បញ្ជី​អ្នកវិទ្យាសាស្ដ្រ​ដែលមាន​ឥទ្ធិពល​បំផុត​របស់​ពិភពលោក​នៅត្រឹម​ឆ្នាំ​២០២០ ដែល​ក្នុង​ឆ្នាំ​២០១៧​មានតែ​២៨​នាក់​ប៉ុណ្ណោះ​។

​សូមបញ្ជាក់ថា ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​បួន​នៅ​អាស៊ី​មួយ​នេះ កំពុង​ប្រណាំងប្រជែង​ជំរុញ​វិស័យ​វិទ្យាសាស្ដ្រ​និង​បច្ចេកវិទ្យា ដោយ​ចាត់ទុក​វិស័យនេះ​ជា​ម៉ាស៊ីន​ដ៏​សំខាន់ សម្រាប់​កំណើន​ឆ្ពោះទៅមុខ​៕