បច្ចេកវិទ្យា

ដូណាល់ ត្រាំ​​និង​​គីម ជុង​អ៊ុន​​ក្លែងក្លាយ​​បង្ក​ការភ្ញាក់ផ្អើល​​ក្នុង​ព្រឹត្ដិការណ៍​​កីឡាអូឡាំពិ​ក​

ដោយ៖ ពេញ ផេង    10-02-2018 12:49 PM    3694
បុរសពីរនាក់​ដែល​ដូច​លោក​ដូណាល់ ត្រាំ​​និងលោក​គីម ជុងអ៊ុន

រូបរាង​មុខមាត់​ដូចជា​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក និង​ម្នាក់ទៀត​ដូចជា​លោក​គីម ជុង​អ៊ុន​មេដឹកនាំ​កូរ៉េខាងជើង បុរស​ទាំងពីរ​នាក់​ដែល​ចូល​ទស្សនា​ពិធី​បើកព្រឹត្ដិការណ៍​កីឡា​អូឡាំពិ​កនៅ​កូរ៉េខាងត្បូង ពិតជា​អរគុណ​យ៉ាងខ្លាំង​ដល់​អ្នករៀបចំ ដែល​មិន​បណ្ដេញ​ពួកគេ​ចេញ​ក្រៅ​។ ពួកគេ​ក៏មាន​សំបុត្រ​ដែរ​។

​បុរស​ទាំងពីរ​បាន​បង្កភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​ចូល​ទស្សនា​ពិធី​បើកព្រឹត្ដិការណ៍​ប្រកួត​កីឡា​អូឡាំពិ​កនៅ​Pyeongchang ព្រោះ​ស្មានថា​លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន​ចូលរួម​កម្មវិធី​ដែរ​។ ការរៀបចំ​ខ្លួន​របស់​គេ​ដូចគ្នា​នឹង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​ខ្លាំងណាស់ ហើយក៏​ជា​រឿង​គួរឲ្យ​ចង់​សើច​ផងដែរ​។ អ្នក​ចូល​ទស្សនា​ខ្លះ​បាន​សុំ​ថតរូប​ជាមួយ​ពួកគេ មាន​ទាំង​មន្ដ្រី​សន្ដិសុខ​រក្សា​សណ្ដាប់ធ្នាប់​ផងដែរ​។​

​យ៉ាងណាមិញ​បុរស​ទាំងពីរ​មិន​អនុញ្ញាតឲ្យ​ចូលទៅ​ក្បែរ​កន្លែង​ភ្ញៀវ​ពិសេស គឺ​នៅក្បែរ​ទីតាំង​អនុប្រធានា​ធីបតី​អាមេរិក និង​ប្អូនស្រី​លោក​គីម ជុង​អ៊ុន​អង្គុយ​ឡើយ​៕