បច្ចេកវិទ្យា

សណ្ឋាគារ​មួយ​​នៅ​ជប៉ុន​​បំពាក់​បច្ចេកវិទ្យា​​វៃឆ្លាត​លើ​ស្បែកជើង​​សម្រាប់​ភ្ញៀវ​​ប្រើប្រាស់​

ដោយ៖ ពេញ ផេង    05-02-2018 2:09 PM    351
រូបភាព​ស្បែកជើង​ដែ​លអាច​រកកន្លែង​ទុកដាក់​ដោយខ្លួនឯង

​សណ្ឋាគារ​មួយ​ស្ថិតនៅក្នុង​ទីក្រុង​Yokohma​ប្រទេស​ជប៉ុន បាន​បើក​ដំណើរការ​ជាមួយ​បច្ចេកវិទ្យា​វៃឆ្លាត​យ៉ាង​ពិសេស សម្រាប់​ភ្ញៀវ​ដែល​ចូលទៅ​ស្នាក់នៅ​។ ProPILOT Park Ryokan ដូចជា​សណ្ឋាគារ​តាមបែប​ប្រពៃណី​ផ្សេងទៀត​ដែរ ប៉ុន្ដែ​បាន​ចាប់ដៃ​ជាមួយ​ក្រុមហ៊ុន​Nissan ប្រើប្រាស់​បច្ចេកវិទ្យា​ដើរ​ដោយ​ស្វ័យប្រវត្ដិ បំពាក់​លើ​ស្បែកជើង​នៅក្នុង​សណ្ឋាគារ​។

​ស្បែកជើង​មាន​កង់​ពីរ​នៅជាប់​នឹង​បាត ហើយ​បន្ទាប់ពី​ប្រើប្រាស់​រួច​ភ្ញៀវ​គ្រាន់តែ​ចុច​ប៊ូ​តុង​បញ្ជា ស្បែកជើង​នឹងរ​ត់រក​កន្លែង​ទុកដាក់​ដោយ​ខ្លួនឯង ដែល​បានកំណត់​នៅខាងមុខ​បន្ទប់​ស្រាប់​។ នៅក្នុង​បន្ទប់​នៃ​សណ្ឋាគារ ក៏មាន​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​វៃឆ្លាត បំពាក់​លើ​តុ​ខ្នើយ​ផងដែរ​។ នៅពេល​ភ្ញៀវ​ឈប់​ប្រើ សម្ភារៈ​ទាំងនោះ​នឹង​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ​៕

សូមទស្សនាវីដេអូ៖