បច្ចេកវិទ្យា

មិន​ធម្មតា​! អាយុ​៦៩​ឆ្នាំ​​តែ​អ្នកស្រី​​Maye Musk​​នៅ​ធ្វើជា​​តារា​បង្ហាញ​ម៉ូត​​បាន​

ដោយ៖ ពេញ ផេង    30-01-2018 5:14 PM    805
រូបភាពអ្នកស្រី​Maye Musk​

​អាយុ​គ្រាន់តែ​ជា​តួលេខ​ដូចជា​ការនិយាយ​មិន​ខុស​មែន អ្វីដែល​សំខាន់​គឺ​សមត្ថភាព​ពិតប្រាកដ​និង​រាងកាយ​មាំមួន​។ ជាក់ស្ដែង​អ្នកស្រី​Maye Musk​ដែលមាន​វ័យ​៦៩​ឆ្នាំ​ទៅហើយនោះ ប៉ុន្ដែ​អ្នកស្រី​ទើបតែ​ចាប់ផ្ដើម​អាជីប​ជា​អ្នក​បង្ហាញ​ម៉ូត​មួយរូប ហើយក៏​ទទួលបាន​ប្រជាប្រិយភាព​មិនធម្មតា​។ ស្ដ្រីមាន​ដើមកំណើត​នៅ​កាណាដា​រូបនេះ​ធ្លាប់បាន​បង្ហាញ​ម៉ូត​នៅ​អាហ្វ្រិក​ខាងត្បូង​តាំងពី​អាយុ​១៥​ឆ្នាំ​មកម្ល៉េះ ប៉ុន្ដែ​ទើបតែ​ក្នុងពេល​ថ្មីៗ​ដែល​អ្នកស្រី​បាន​ចាប់​អាជីប​ជា​អ្នក​បង្ហាញ​ម៉ូត​តែម្ដង​។

អ្នកស្រី​Maye Musk​​ជាមួយកូនប្រុសលោក​Elon Musk

​អ្នកស្រី​Maye Musk​ដែលជា​ម្ដាយ​របស់លោក​Elon Musk ជា​សហគ្រិន​និង​ជា​នាយក​ក្រុមហ៊ុន​ផលិត​រថយន្ដ​អាមេរិក​Tesla បាន​បញ្ជាក់ថា​អ្នកស្រី​មិនបាន​ធ្វើការ​ផ្នែក​នេះ​ច្រើន​ទេ​កាលពី​៥០​ឆ្នាំមុន ទើបតែ​កាលពី​ឆ្នាំ​២០១៧​ប៉ុណ្ណោះ​។ អ្នកស្រី​បាន​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​បង្ហាញ​ម៉ូត​IMG និង​បានបង្ហាញ​វត្ដ​មាននៅ​ក្រប​ទស្សនាវដ្ដី​New York Magazine, Elle Canada និង VOGUE Korea​ផងដែរ​។ បន្ថែម​លើ​នេះ អ្នកស្រី​ជា​តួឯក​អគ្គរដ្ឋទូត​វ័យ​ចំណាស់​បំផុត​របស់​ក្រុមហ៊ុន​គ្រឿងសម្អាង​អាមេរិក​CoverGirl​ថែមទៀត​ផង​៕