បច្ចេកវិទ្យា

ចន្លោះ​ពី​១០​​ទៅ​២០​ឆ្នាំ​ទៀត​​ពាក់កណ្ដាល​​នៃ​កម្លាំង​ពលកម្ម​​នៅ​ជប៉ុន​​នឹង​ជំនួស​ដោយ​​មនុស្ស​យន្ដ​

ដោយ៖ ពេញ ផេង    30-01-2018 4:03 PM    833
រូបភាពមនុស្សយន្ដនិងដាយណូស័រយន្ដនៅជប៉ុន

​បច្ចុប្បន្ននេះ​ជប៉ុន​គឺជា​ប្រទេស​ដែលមាន​មនុស្ស​យន្ដ​ច្រើនជាងគេ​បំផុត​នៅក្នុង​ពិភពលោក ហើយ​ជប៉ុន​គ្រោង​នឹង​ចំណាយ​១០០​ពាន់​លាន​យ៉េន ក្នុង​ការស្រាវជ្រាវ​ពី​បច្ចេកវិទ្យា​មនុស្ស​យន្ដ​នេះ​។ នៅក្នុង​រយៈពេល​ពី​១០​ទៅ​២០​ឆ្នាំ​ខាងមុខ​ទៀត ពាក់កណ្ដាល​នៃ​កម្លាំង​ពលកម្ម​នៅក្នុង​ប្រទេស​ជប៉ុន នឹងត្រូវ​ជំនួស​ដោយ​កម្លាំង​មនុស្ស​យន្ដ និង​បច្ចេកវិទ្យា​វ័យឆ្លាត​សិប្បនិម្មិត​វិញ​ម្ដង​។

សព្វថ្ងៃ​ជប៉ុន​កំពុង​សាកល្បង​និង​ដាក់ឲ្យ​ប្រើប្រាស់​មនុស្ស​យន្ដ​ជំនួស​កម្លាំង​មនុស្ស​ជា​បណ្ដើរៗ​ហើយ​។ មនុស្ស​យន្ដ​នៅក្នុង​ប្រទេស​ជប៉ុន​ត្រូវបាន​ផលិតឡើង​ក្នុង​សណ្ឋាន​ផ្សេងៗ ជា​សត្វ​ក៏មាន មនុស្ស​ក៏មាន ហើយ​បើ​និយាយ​ពី​មនុស្ស​យន្ដ​វិញ ខ្លះ​ថែមទាំង​មាន​រូបរាង​ដូចគ្នា​នឹង​មនុស្ស​ធម្មតា​ផង​៕

​សូម​ទស្សនា​វីដេអូ​មនុស្ស​យន្ដ​អាច​សន្ទនា​និង​ធ្វើការ​បាន​៖