បច្ចេកវិទ្យា

ការប្រគំ​តន្ត្រី​​Tiger Street Football Festival 2018 ធ្វើឲ្យ​កក្រើក​​ក្រុងព្រះសីហនុ​

ដោយ៖ Vayofm Teams    24-01-2018 8:21 AM    967
រូបភាពលោកព្រាប សុវត្ដិពេលសម្ដែង

​បន្ទាប់ពី​ទស្សនា​ការប្រកួត​បាលទាត់​ដ៏​ស្វិតស្វាញ និង​ជក់ចិត្ត នៃ​ពានរង្វាន់ Tiger Street Football Festival 2018 ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្ត​ព្រះសីហនុ និង​ភ្ញៀវទេសចរ​ទទួលបាន​នូវ​ភាព​សប្បាយរីករាយ​ជាមួយនឹង​ទស្សនីយភាព​ប្លែកៗ​ជាច្រើន ដែលជា​ការរៀបចំ​ពី​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​។​

​ជាក់ស្តែង ក្រៅពី​ការប្រកួត​បាលទាត់​ដ៏​អស្ចារ្យ និង​ការសម្តែង​ក្បាច់​រាំ​ដ៏​ស្រស់ស្អាត ក៏មាន​ការបង្ហាញ​ពី​សមត្ថភាព​ត្រេះ​បាល់​ដ៏​អស្ចារ្យ ពី​លោក Phillip Veron Gibson ដែល​ធ្លាប់​ជាប់​លំដាប់ថ្នាក់​ទី​៧ ពិភពលោក​ក្នុងការ​ត្រេះ​បាល់​។​

​លើសពីនេះ​នៅ​ជុំវិញ​បរិវេណ​កន្លែង​រៀបចំ​កម្មវិធី​Tiger Street Football Festival 2018 ក៏មាន​កន្លែង​លេង​ហ្គេម​កម្សាន្ត​ដ៏​រីករាយ ដើម្បី​ទទួលបាន​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ពី​ស្រា​បៀរ​ថៃ​ហ្គ័​រ មានការ​ដាក់តាំង​លក់​សម្ភារៈ​កីឡា ព្រមទាំង​ទទួលបាន​ការភ្ជាប់​អ៊ិន​ធើ​ណែ​ត​ដោយ​ឥតគិតថ្លៃ (Free Wifi) នៅ​បញ្ជរ Digital Booth ផងដែរ​។​

​អ្វីដែល​កាន់តែ​ទាក់ទាញ់​នោះ​គឺ ការប្រគំ​តន្ត្រី​ដោយមាន​ការចូលរួម​ពី​សំណាក់​កំពូល​តារាចម្រៀង​ល្បីៗ​ជាច្រើនរូប​ក្នុងប្រទេស​កម្ពុជា​រួមមាន លោក ព្រាប សុ​វត្តិ​ សុ​គុន្ធ និសា​ ពេជ្រ សុភា​ ហ្សូ​ណូ  សុខ ស្រី​នាង ​ឱក សុគន្ធ​កញ្ញា ឆន សុវណ្ណ​រាជ  ទេព បូ​ព្រឹក្ស ​ឈិន ម៉ានិច  ឃី សុគន្ធ​។​ ​​តារាចម្រៀង​ទាំងអស់​បាន​លើកយក​សុទ្ធសឹង​ជា​បទ​ញ៉ាក់​កន្ត្រាក់​អារម្មណ៍ ជាហេតុ​ធ្វើឲ្យ អ្នកគាំទ្រ​នៅ​ព្រះសីហនុ​សប្បាយរីករាយ និង​រាំ​កម្សាន្ត​ទៅតាម​ចង្វាក់ភ្លេង​យ៉ាង​សប្បាយរីករាយ គ្រប់គ្នា​ពេញមុខ​ឆាក​តន្ត្រី​។ លើសពីនេះទៅទៀត អ្នកគាំទ្រ​ទាំងអស់​ក៏​ទទួលបាន​កម្មវិធី​លក់​ជូន​ពិសេស​សម្រាប់​ការ​ជាវ​ស្រា​បៀ​រ ថៃ​ហ្គ័​រ មក​ទទួលទាន​បណ្តើរ ទស្សនា​ការប្រគំ​តន្ត្រី Tiger Street Football Festival 2018​។​

​សូមបញ្ជាក់ថា ការប្រកួត​បាល់ទាត់ Tiger Street Football Festival 2018​នៅ​ថ្ងៃ​ចុងក្រោយ និង​ការប្រគំ​តន្ត្រី​នៅ​រាត្រី​ចុង​ក្រៅ​ប្រចាំ​មណ្ឌល​ព្រះសីហនុ​នេះ មាន​ការផ្សាយ​ផ្ទាល់​ពីសា្ថ​នី​យ៍​ទូរទស្សន៍​រស្មី​ហង្ស​មាស​ផងដែរ​។

ការប្រកួត​ជម្រុះ​ក្នុង​កម្មវិធី Tiger street Football Festival 2018 នឹង​ធ្វើឡើង​នៅ​មណ្ឌល​បន្ទាប់​គឺ​៖ ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃទី ២៨ ខែ​មករា ឆ្នាំ ២០១៨  នៅ​ដី​ឡូ ឧកញ៉ា​ឈួន គឹម​សាន្ត​ទី​រួម​ខេត្ត​កំពង់ស្ពឺ​។ ដូច្នេះ​សូមកុំ​ភ្លេច​ចូលរួម​ទស្សនា​ការប្រកួត​ជម្រុះ​នៅ​ខេត្តកំពង់ស្ពឺ​ឲ្យបាន​ច្រើន​កុះករ​។

​ចំពោះ​សកម្មភាព​ផ្សេងៗ​នៃ​ព្រឹត្តិការណ៍​Tiger Street Football Festival 2018 នៅ​ខេត្ត​ព្រះសីហនុ សូម​ចូល​ទៅកាន់​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​ស្រាបៀ​រថៃហ្គ័​រ​៖ www.facebook.com/TigerBeerKH
#TSFF2018

​សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​