បច្ចេកវិទ្យា

រដ្ឋាភិបាល​ថៃ ឲ្យ​អ្នក​កែសម្ភស្ស​ប្តូរ​ទម្រង់​មុខ​ទៅ​ធ្វើ​ប័ណ្ណសម្គាល់ខ្លួន​ថ្មី​

ដោយ៖ សៅ វិសាល    18-01-2018 3:15 PM    2382

​ការវះកាត់​កែ​សម្ភស្ស​ផ្លាស់ប្តូរ​ទម្រង់​មុខ របស់​ប្រជាជន​ថៃ ហាក់​កំពុង​ទទួល​ការពេញនិយម​យ៉ាងខ្លាំង ដោយសារតែ​ពួកគេ បាន​ចេញ​ផុត ពី​សភាព​មុខ​អាក្រក់ មិន​ស្រស់​សង្ហា​។ ម្យ៉ាងវិញទៀត ប្រសិទ្ធ ភាព នៃ​ការ​កែសម្ភស្ស​នេះ ក៏​ទទួលបាន​ជោគជ័យ ដ៏​ល្អឥតខ្ចោះ​ផងដែរ​។ ប៉ុន្តែ​ទន្ទឹម​នឹង​គុណសម្បត្តិ គេ​ក៏​សង្កេត​ឃើញ ពី​គុណវិបត្តិ​ផង​ដែរ​នោះ គឺ​ធ្វើឲ្យ​ធនាគារ និង​ស្ថាប័ន​ធំៗ ផ្សេងទៀត ជួប​ទុក្ខលំបាក​ខ្លាំង ក្នុង​ការបញ្ជាក់​អត្តសញ្ញាណ​ពិត របស់គេ ដោយសារ​រូប​បច្ចុប្បន្ន មិន​ដូច​ទៅ​នឹង​ប័ណ្ណសម្គាល់ខ្លួន ទាល់តែសោះ​។

​កត្តា​ទាំង​នេះ ទើប​ធ្វើឲ្យ​រដ្ឋាភិបាល​ថៃ សម្រេច​ប្រកាស ឲ្យ​អ្នក​ដែល​វះកាត់​កែ​មុខ​ទាំងអស់ មក​ធ្វើ​ប័ណ្ណសម្គាល់ខ្លួន​ថ្មី ដើម្បី​ទទួលបាន​រូបថត ដូច​ទៅ​នឹង​រូប​ពិត​ពេលបច្ចុប្បន្ន​។ ​ក្នុងការ​ធ្វើ​ អត្តសញ្ញាណ​ប័ណ្ណ​ថ្មី​នេះ ពួក​គេ​គ្រាន់តែ​ត្រូវ​ភ្ជាប់​ជាមួយនឹង​វិញ្ញាប័ណ្ណបត្រ បញ្ជាក់​ពី​ក្រុមគ្រូពេទ្យ​តែប៉ុណ្ណោះ​៕ ដោយៈ​សៅ វិសាល