បច្ចេកវិទ្យា

កំពូល​តារា​ចម្រៀង​​Celine Dion​​នឹង​ទៅ​សម្ដែង​​ជា​លើក​ដំបូង​​នៅ​សិង្ហ​បុរី​ក្នុងខែកក្កដា

ដោយ៖ ពេញ ផេង    13-01-2018 2:53 PM    746
កំពូល​តារា​ចម្រៀង​​អ្នកនាងCeline Dion​​

​កំពូល​តារាចម្រៀង​ល្បីឈ្មោះ​បោះ​សំឡេង​ក្នុង​ពិភពលោក​អ្នកនាង​Celine Dion នឹង​ទៅ​សម្ដែង​នៅក្នុង​ប្រទេស​សិង្ហ​បុរី​ជា​លើកដំបូង នៅ​ថ្ងៃទី​០៣-០៤​ខែកក្កដា​ខាងមុខ​។​តារាចម្រៀង​សញ្ជាតិ​កាណាដា​រូបនេះ នឹង​សម្ដែង​នៅ​សាល Marina Bay Sands Grand​។​វា​មិន​ត្រឹមតែ​ជា​ការសម្ដែង​លើកដំបូង​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ទៅកាន់​តំបន់​អាស៊ី របស់​តារាចម្រៀង​វ័យ​៤៩​ឆ្នាំ​រូបនេះ​ផងដែរ ចាប់តាំងពី​ដំណើរ​ទស្សនាចរណ៍​របស់​អ្នកនាង​ក្នុង​ឆ្នាំ​២០០៨​។​

​សូមបញ្ជាក់ថា អ្នកនាង​Celine Dion​នឹង​សម្ដែង​នៅ​ទីក្រុង​តូ​ក្យូប្រទេស​ជប៉ុន​នៅ​ថ្ងៃទី​២៦​មិថុនា​ផងដែរ​។ បន្ទាប់មក​នឹង​សម្ដែង​នៅ​ម៉ា​កាវ ហ្សា​កាតា តៃប៉ិ បាងកក និង​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​៕