បច្ចេកវិទ្យា

អា​រ៉ាប៊ីសាអូឌីត​​ប្រកាស​ឲ្យ​បើក​​រោងកុន​ឡើងវិញ​​ក្រោយ​បិទ​​ជាង​៣០​ឆ្នាំ​

ដោយ៖ ពេញ ផេង    13-12-2017 11:51 AM    829
រូបភាព​នៅក្នុង​រោងកុន

​អា​រ៉ាប៊ីសាអូឌីត​បានប្រកា​ស​ជា​ផ្លូវការ នឹង​អនុញ្ញាតឲ្យ​ចាប់ផ្ដើម​ដំណើរកា​ររោងភាពយន្ដ​ឡើងវិញ​នៅ​ក្នុងប្រទេស ដែល​នេះ​ជា​លើកដំបូង​បន្ទាប់ពី​បិទ​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​។​តាម​ការបញ្ជាក់​ពី​រដ្ឋមន្ដ្រីក្រសួង​វប្បធម៌​អា​រ៉ាប៊ីសាអូឌីត ការអនុញ្ញាតឲ្យ​ដំណើរការ​ឡើងវិញ​នូវ​រោងភាព​យន្ដ​នេះ ជា​ផ្នែក​មួយ​នៃ​ការបង្កើន​កំណើនសេដ្ឋកិច្ច​។​ដោយសារតែ​ការអភិវឌ្ឍ​វិស័យ​ភាពយន្ដ អាចបង្កើត​ឱកាស​ការងារ ការបណ្ដុះបណ្ដាល ក៏ដូចជា​ការកម្សាន្ដ​នៅក្នុង​រាជាណាចក្រ​មួយ​នេះ​។​ភាពយន្ដ​ដំបូង​បំផុត​អាច​នឹងត្រូវ​បញ្ចាំង​នៅ​ខែ​មីនាឆ្នាំ​២០១៨​។​

​សូមបញ្ជាក់ថា រោងកុន​មុនៗ​របស់​អា​រ៉ាប៊ីសាអូឌីត​ត្រូវបាន​បិទ​ក្នុង​ឆ្នាំ​១៩៨២ បន្ទាប់ពី​ក្រុម​អ្នកបួស​បាន​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​។​មូលហេតុ​ត្រូវបាន​គេ​លើកឡើងថា នៅក្នុង​រោងកុន​ជា​កន្លែង​មាន​មនុស្ស​ប្រុស​ស្រី​ចម្រុះ​គ្នា ហេតុនេះ​វា​អាច​ធ្វើឲ្យប៉ះពាល់​ដល់​ប្រពៃណី ព្រោះ​ស្ដ្រី​បាន​ដើរហើរ​ជាមួយ​បុរស​ទាំង​មិនទាន់​រៀបការ​៕