បច្ចេកវិទ្យា

​​តារាចម្រៀង​​ស្រី​អេហ្ស៊ីប​ម្នាក់​​​ត្រូវ​​ជាប់​ពន្ធនាគា​រពីរ​ឆ្នាំ​​ដោយសារ​វីដេអូចម្រៀង

ដោយ៖ ពេញ ផេង    13-12-2017 11:23 AM    2318
​នាង​Shaimaa Ahmed

​តុលាកា​រអេ​ហ្ស៊ី​បបាន​កាត់ទោ​សតារាច​ម្រៀង​ស្រី​ម្នាក់​ឲ្យ​ជាប់ពន្ធនាគា​រពីរ​ឆ្នាំ ពីបទ​ប្រព្រឹត្ដ​អនាចារ​ក្នុង​វីដេអូ​ចម្រៀង​។​នាង​Shaimaa Ahmed​ត្រូវគេ​ស្គាល់​ថា​Shyma​មាន​អាយុ​២៥​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែ​មុន បន្ទាប់ពី​វីដេអូ​ចម្រៀង​របស់​នាង​បានធ្វើឲ្យ​ផ្ទុះ​កំហឹង​នៅក្នុង​ប្រទេស​អភិរក្សនិយ​ម​មួយ​នេះ​។​នៅក្នុង​វីដេអូ​នាង​ស្លៀក​ខោខ្លី​ហើយ​ហូប​ចេក ដែល​ត្រូវគេ​ចាត់ទុកថា​ជា​ទង្វើ​មិន​សមរម្យ​។​

​នាង​ត្រូវបាន​រកឃើញ​កំហុស​ថា​បាន​ប្រព្រឹត្ដ​អនាចារ និង​ផ្សព្វផ្សាយ​វីដេអូ​មិន​សមរម្យ​។​នាយក​ក្រុមហ៊ុន​ផលិត​វីដេអូ​ក៏ត្រូវ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគា​រពីរ​ឆ្នាំ​ផងដែរ​។​នាង​Shyma​បាន​សុំទោស​ដល់​សាធារណជន​មុនពេល​ត្រូវ​ចាប់ខ្លួន ចំពោះ​វីដេអូ​ចម្រៀង​ដែល​នាង​បាន​ថត​។​នាង​មិន​បានគិត​ទេ​ថា​វីដេអូ​នេះ​អាចធ្វើឲ្យ​មានប្រតិកម្ម​ពី​សាធារណជន រហូត​ក្លាយជា​ការវាយប្រហារ​ដ៏​ខ្លាំង​មកលើ​រូបនាង​៕

សូមទស្សនាវីដេអូ៖