បច្ចេកវិទ្យា

ចំណុច​​ដែល​ត្រូវ​គិត​ នៅពេល​​ទិញ ​Power Bank​

ដោយ៖ Vayofm Teams    04-12-2017 5:19 PM    405

Power Bank គឺជា​ឧបករណ៍​សម្រាប់​ផ្ទុក​ថាមពល​ថ្ម​បណ្តោះអាសន្ន ឬ​ជា​ឧបករណ៍​ចល័ត សម្រាប់​សាក​ថ្ម​ទៅឲ្យ​ទូរស័ព្ទដៃ​។ វា​ពិតជា​ចាំបាច់​ណាស់​សម្រាប់​អ្នកធ្វើដំណើរ​តាមផ្លូវ​ឆ្ងាយ​យក​ដាក់​ជាប់​តាម​ខ្លួន និង​ចំពោះ​អ្នក​ដែល​ប្រើ​ទូរស័ព្ទ​ច្រើន ឆាប់​នឹង​អស់​ថ្ម​។ ដូច្នេះ យើង​សូម​ណែនាំ​ចំណុច​មួយចំនួន​នៅពេល​អ្នកសម្រេច​ទិញ Power Bank ដើម្បី​អាច​ប្រើប្រាស់​ស្របទៅតាម​តម្រូវការ​របស់​អ្នក​។

​ទំហំ​និង​សមត្ថភាព ៖ សមត្ថភាព​ថ្ម​ដែលមាន​ទំហំ​ធំ មានន័យថា ថាមពល​វា​អាច​ផ្ទុក​បាន​ធំ​ទៅតាម​ទំហំ​របស់​វា​ដែរ​។ ដូច្នេះ គួរ​ជ្រើសរើស​យក Power Bank ដែលមាន​ទំហំ​ធំ ក៏ប៉ុន្តែ វា​អាច​នឹង​ពិបាក​ប្រើ​បន្តិច​។

​មិនត្រូវ​មើលស្រាល ឬ​គិត​ទុកជាមុន​អំពី​ការ​សាក​ថ្ម​ឡើយ ៖ នៅពេល​សម្រេចចិត្តថា Power Bank ជា​ថាមពល​ថ្ម​មួយ​នោះ ត្រូវ​គិតពី​ពេលវេលា​ដែល​វា​ត្រូវ​ចំណាយ សម្រាប់​ឧបករណ៍​របស់​អ្នក​ដើម្បី​សាក​។ ភាគច្រើន​មាន​ការគិត​អំពី​រយៈ​ដែល​ត្រូវ​ចំណាយ សម្រាប់​ស្មា​ត​ហ្វូន​របស់​ពួកគេ ដើម្បី​បញ្ចូល​ថ្ម​យ៉ាង​ពេញលេញ​នៅពេលដែល​ដោត​ចូលទៅក្នុង​ជញ្ជាំង​ភ្លើង​។ ប៉ុន្តែ Power Bank វា​ភ្ជាប់​ឧបករណ៍​របស់​អ្នក​ទៅនឹង​ខ្សែ​សាក USB ដែល​មានន័យថា វា​នឹង​សាក​យឺត​ជាង​។​

​ទំហំ Power Bank ៖ ដូច​បាន​និយាយ​មុននេះ​ហើយ​ថា ទំហំ​ថ្ម​ខាងក្រៅ​ធំ មិនមែនជា​ជម្រើស​ដ៏​ល្អ​បំផុត​នោះទេ ប៉ុន្តែ​វា​ក៏​សំខាន់​ផងដែរ នៅពេលដែល​វា​ត្រូវបាន​ប្រើ​ក្នុង​ការបញ្ចូល​ថ្ម​ដែរ​។ អ្វីដែល​ជា​ការរំពឹងទុក គឺ​ទំហំ​ធំ​ជាង​សមត្ថភាព​របស់​វា​កាន់តែច្រើន វា​នឹង​ចំណាយ​សម្រាប់​ថាមពល​ថ្ម ដោយ​ខ្លួន​វា​កាន់តែ​ឆាប់​សាក​ពេញ​។​

​អ្វីដែល​សំខាន់​ទៅទៀត​នោះ អ្នក​គួរ​ប្រើប្រាស់​វា​ឲ្យបាន​ត្រឹមត្រូវ ដោយ​មិនគួ​រសាក​ថ្ម Power Bank បណ្តើរ សាក​ថ្ម​ទូរស័ព្ទ​របស់​អ្នក​បណ្តើរ​នោះទេ ហើយ​គួរ​ទុក Power Bank ប្រើប្រាស់​នៅពេល​ចាំបាច់​៕

​ប្រភព​៖ geekdashboard