បច្ចេកវិទ្យា

ពិតជា​អស្ចារ្យ​! វ័យ​ទើប​១៤​ឆ្នាំ​​តារា​សម្ដែង​ស្រី​​តៃវ៉ាន់​​ទទួលបាន​​ពានរង្វាន់​​Oscars

ដោយ៖ ពេញ ផេង    27-11-2017 4:02 PM    682
​នាង​Vicky Chen​ពេលទទួលពានរង្វាន់

​តារា​សម្ដែង​ស្រី​វ័យក្មេង​តៃវ៉ាន់​នាង​Vicky Chen​ដែលមាន​អាយុ​ទើបតែ​១៤​ឆ្នាំ បានធ្វើឲ្យ​ទស្សនិកជន​និង​អ្នកគាំទ្រ​នាង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយសារ​នាង​ទទួលបាន​ពានរង្វាន់​Oscars ជា​ពានរង្វាន់​តារាភាពយន្ដ​ស្រី​ដ៏​ល្អ​បំផុត ក្នុងពេល​ចូលរួម​កម្មវិធី​Golden Horse Film Awards​។​ពា​ន​Oscars​នេះ​សម្រាប់​ការសម្ដែង​របស់​នាង​ក្នុង​រឿង​The Bold រឿង​The Corrupt និង​រឿង​The Beautiful​។​

​តារា​សម្ដែង​ស្រី​ជើងចាស់​ហុងកុង​នាង​Kara Wai ក៏​បានឈ្នះ​ពានរង្វាន់​តារា​សម្ដែង​ដ៏​ល្អ​បំផុត​ដែរ បន្ទាប់មក​គឺ​នាង​Vicky Chen​នេះហើយ ដែល​ត្រូវ​បានជ្រើសរើស​។​ទោះបី​Vicky Chen​មិនអាច​យកឈ្នះ Kara Wai​បាន ប៉ុន្ដែ​នាង​អាច​យកឈ្នះ​តារា​សម្ដែង​ស្រី​ពីររូប​ទៀត​ដែលមាន​សមត្ថភាព​មិន​ធម្មតា​។​

Chen​ក៏​ជាប់​ឈ្មោះ​ជា​តួ​សម្ដែង​ល្អ​បំផុត​ក្នុង​រឿង​Angels Wear White​ផងដែរ ដែល​នាង​ត្រូវ​ដើរតួ​ជា​អ្នកបម្រើ​ក្នុង​សណ្ឋាគារ ហើយ​ធ្វើជា​សាក្សី​រាយការណ៍​ពី​សកម្មភាព​ធ្វើបាប​ផ្លូវភេទ​។​ចំណែក​រឿង​The Bold រឿង​The Corrupt និង​រឿង​The Beautiful ជា​ភាពយន្ដ​បែប​ឧក្រិដ្ឋកម្ម​ផ្ដោតលើ​គ្រួសារ​អ្នកមាន​មួយ បាន​ជាប់​ចំណាត់ថ្នាក់​ទី​៧ និង​ទទួលបាន​ពានរង្វាន់​ចំនួន​បី ក្នុងនោះ​មាន​ពានរង្វាន់​ជា​ភាពយន្ដ​ដែល​ល្អ​បំផុត​ផងដែរ​៕