បច្ចេកវិទ្យា

អស្ចារ្យ​!​មហាសេដ្ឋី​ចិន​​លោក​Jack Ma​​ក៏​អាច​សម្ដែង​​ជា​តួ​ក្បាច់គុន​​មិន​ចាញ់​​តារា​អាជីព​

ដោយ៖ ពេញ ផេង    16-11-2017 1:50 PM    1620
លោកJack Ma​ពេលសម្ដែងក្បាច់គុណ

​មហាសេដ្ឋី​វ័យ​៥៣​ឆ្នាំ​របស់​ចិន​និង​ជា​អគ្គនាយក​ក្រុមហ៊ុន​Alibaba Group​លោក​Jack Ma ត្រូវបាន​គេ​ស្គាល់​ទូទាំង​ពិភពលោក​ថា ជា​អ្នកជំនួញ​ដ៏​ពូកែ​។​ប៉ុន្ដែ​ក្រៅពី​កិច្ចការ​រកស៊ី នៅមាន​អាថ៌កំបាំង​មួយទៀត​ដែលមាន​អ្នកដឹង​តិចតួច​បំផុត គឺ​លោក​ក៏​ជា​អ្នក​ក្បាច់គុន​មួយរូប​ដែរ​។​លោក​បាន​ហាត់រៀន​ក្បាច់គុន​ថៃ​ជី​(Tai Chi)​ជាង​៣០​ឆ្នាំ ដោយសារតែ​ការស្រឡាញ់​ចូលចិត្ដ​។​មុន​ក្លាយខ្លួនជា​អ្នកជំនួញ លោក​ធ្លាប់ជា​គ្រូ​ក្បាច់គុន​ផងដែរ​។​

​ថ្មីៗ​នេះ​លោក​បាន​សម្ដែង​ជា​តួឯក​ក្នុង​ភាពយន្ដ​កុង​ហ្វូ​មួយ​មាន​ចំណងជើង​ថា​“Gong Shou Dao” ដែល​មានន័យថា “​សិល្បៈ​នៃ​ការវាយប្រហារ​និង​ការពារ​ខ្លួន​”​។​ខ្សែភាពយន្ដ​វាយប្រហារ​បែប​ក​ប្លែង​នេះ បាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន​Alibaba​របស់លោក ហើយ​កំពុង​ត្រូវបាន​ចាក់ផ្សាយ​បន្ដ​តាម​បណ្ដាញ​អ៊ី​ន​ធឺ​ណេត និង​បាន​ចាក់​បញ្ចាំង​នៅ​រោងភាពយន្ដ​ក្នុង​ទីក្រុង​ធំៗ​របស់​ចិន​ផងដែរ ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​។​

​ក្នុង​សាច់រឿង​ដែលមាន​រយៈពេល​២២​នា​ទីនេះ លោក​Jack Ma​បាន​សម្ដែង​ជាមួយ​តារា​ក្បាច់គុន​ចិន​និង​បរទេស​ជាច្រើនរូប ប្រើ​ក្បាច់គុន​ថៃ​ជី​ដែល​លោក​បាន​ហាត់រៀន​។​តារា​ក្បាច់គុន​ទាំងនោះ​មានដូចជា លោក​Donnie Yen(​កុំ​កុំ​) លោក​Jet Li(​លី លាន​ជា​) លោក​Wu Jing តារា​ស៊ូ​ម៉ូ​Asashoryu Akinori តារា​ក្បាច់គុន​ថៃ​លោក​Tony Jaa រួមទាំង​តារា​ក្បាច់គុន​មួយចំនួនទៀត​។​ឈុត​ឆាក​នៃ​ការប្រយុទ្ធ​ក្នុង​សាច់​រឿងនេះ គឺ​ពិតជា​អស្ចារ្យ​៕

​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖