បច្ចេកវិទ្យា

ក្នុង​ខេត្ដ​មួយ​​របស់​ចិន​​​​មនុស្ស​​អាយុ​លើ​៥០​ឆ្នាំ​​អាច​ចូល​ច្រៀង​​ខារ៉ាអូខេ​​មិនគិត​លុយ​

ដោយ៖ ពេញ ផេង    15-11-2017 3:41 PM    682
អ្នកចូលច្រៀង​ខារ៉ា​អូខេ

​មនុស្ស​ដែលមាន​អាយុ​លើស​៥០​ឆ្នាំ អាច​ចូល​ច្រៀង​ខារ៉ាអូខេ​បាន​ដោយ​សេរី មិន​គិត​ប្រាក់​ទេ នៅក្នុង​ហាង​ខារ៉ាអូខេ​ស្ថិតក្នុង​ខេត្ដ​ភាគ​ខាងកើត​ប្រទេស​ចិន​។​តាម​ការចុះផ្សាយ​របស់​Yangtze Evening Post មាន​ហាង​ខារ៉ាអូខេ​ធំៗ​ជាច្រើន​នៅក្នុង​ខេត្ដ​ជាំ​ង​ស៊ូ ផ្ដល់ជូន​បន្ទប់​ដោយ​មិន​គិតថ្លៃ ដល់​មនុស្ស​ដែល​ចូល​ច្រៀង​មាន​អាយុ​លើ​៥០​ឆ្នាំ ចន្លោះ​ពី​ម៉ោង​៩​ព្រឹក​ដល់​៥:៣០​នាទី​ល្ងាច​។​ការធ្វើ​បែបនេះ ដើម្បី​ផ្ដល់ជូន​ប្រជាជន​វ័យ​ចំណាស់​នូវ​សកម្មភាព​វប្បធម៌​និង​កម្សាន្ដ ហើយ​ពួកគេ​នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ទៀត​៕