បច្ចេកវិទ្យា

ណា​សា​​បង្ហាញ​វីដេអូ​​យន្ដហោះ​​លឿន​បំផុត​​ក្នុង​លោក​

ដោយ៖ ពេញ ផេង    13-11-2017 5:17 PM    5973
រូបភាពយន្ដហោះ​SR-71

​អង្គការ​ណា​សា​បានបង្ហាញ​វីដេអូ​ដ៏​កម្រ​មួយ​នៃ​យន្ដហោះ​SR-71 រហ័ស​នាម​ថា “​បក្សី​ខ្មៅ​”​ឬ​“Blackbird” ជា​យន្ដហោះ​ហោះ​ក្នុង​កម្ពស់​ខ្ពស់ និង​មាន​ល្បឿន​ជាង​មួយ​គីឡូម៉ែត្រ​ក្នុង​មួយ​វិនាទី គឺ​ហោះ​លឿន​ជាង​សំឡេង​ដល់​ទៅ​បី​ដង​។​SR-71​គឺជា​យន្ដហោះ​មាន​ល្បឿន​លឿន​ជាងគេ​បំផុត​ក្នុង​លោក ព្រមទាំង​អាច​គេច​ចេញពី​មី​ស៊ី​ល​គ្រប់​ប្រភេទ​ដែល​បាញ់​មករក​វា​។​អ្នកបើកបរ​ត្រូវ​ពាក់​ឯកសណ្ឋាន​ការពារ​សុវត្ថិភាព​កម្រិត​ខ្ពស់ និង​ពាក់​មួកសុវត្ថិភាព​ដូចជា​អ្នក​អវកាស​ដូច្នេះ​ដែរ​៕

​ព័ត៌មាន​បន្ថែម​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖