បច្ចេកវិទ្យា

តើតារាណាខ្លះ ដែលធ្វើឱ្យ«ផ្អើលភូមិ»?

ដោយ៖ ទីផ្សារ    17-10-2017 5:04 PM    624

កន្លងទៅថ្មីៗនេះ ប្រិយមិត្តបានដឹងរួចហើយថា រឿងកំប្លែង លាយរន្ធត់«ផ្អើលភូមិ»នឹងចាក់បញ្ចាំង នៅគ្រប់រោងភាពយន្ត ចាប់ពីថ្ងៃទី ២៧ តុលា ២០១៧នេះតទៅហើយ។ នេះជាវណ្ណកម្មថ្មី របស់ ផលិតកម្ម «រស្មីតាន់តាន់» ក្រោមការចែកចាយ របស់ក្រុមហ៊ុន«ពូព្រហ្ម»។  យើងខ្ញុំក៏ឃើញមាន មតិសាធារណជនមួយចំនួន ចង់ស្គាល់ថាតារាសម្តែងសំខាន់ក្នុងភាពយន្តខ្នាតវែងថ្មី មាននរណាខ្លះ និងប្រវត្តិអាជីពដូចម្តេចដែរ? 

លោកខាត់ វ៉ៃហាំង កញ្ញា ស៊ិន សក្កដា កញ្ញា ឆុំ វីកាន់ណាដា នាយ ភី ម៉ៃ

ខាត់ វ៉ៃហាំង
សម្តែងជាតួ«គង់ដេត» ជាប៉ូលីស ថ្នាក់អនុសេនីយឯកវ័យក្មេង ម៉ឺងម៉ាត់ចំពោះការងារ តែទន់ភ្លន់ ចំពោះស្នេហា តាមស្រឡាញ់កូនថៅកែ ហាន ជួយរកយុត្តិធម៌ឱ្យអ្នកភូមិ។ លោកចាប់ផ្តើមប្រឡូក ក្នុងអាជីពសិល្បៈ បន្ទាប់ពីជាប់លេខ៤ ក្នុងការប្រកួត Freshie Girls and Boys រដូវកាលទី៧។   មិនតែប៉ុណ្ណោះ វ៉ៃហាំងធ្លាប់សម្តែង ក្នុងរឿងភាគដូចជា៖ «ស្នាមស្នេហ៍ថ្មី លើដំបៅចាស់» «និស្ស័យស្នេហ៍» «សាកលវិទ្យាល័យកំណើតស្នេហ៍» «ចិត្តស្អប់បង្កប់ស្នេហ៍» «សង្គ្រាមបងប្អូន» (ថតជាមួយ តារាហ្វីលីពីន)។   

 

ស៊ិន សក្កដា 
សម្តែងជាតួគ្រូបង្រៀនក្នុងភូមិ ស្រស់បស់ រាក់ទាក់តែមិនងាយមានបុរសណាចូលជិតបាន ដោយសារឪពុកឈ្មោះ ជាអ្នកស្តុកស្តម្ភ និងមានអំណាច មានចិត្តស្រឡាញ់ «គង់ដេត»វិញដែរ។ ក្រៅពីអាជីពជាគ្រូរបាំ កញ្ញាធ្លាប់សម្តែងក្នុងភាពយន្តខ្មែរខ្នាតធំជាងគេ «ហ្លួងព្រះស្តេចកន» ជាតួមហេសី ព្រះបាទស្រីសុគនបទ រឿងភាគ«ពស់កេងកង» «ភ្លៀងមួយតក់» ចម្រៀងខារ៉ាអូខេ និងស្ពតឃោសនា នានា។

ឆុំ វីកាន់ណាដា 
សម្តែងជាតួខ្មោច ដើរលេងគេពេញភូមិ ក្រោយពីត្រូវដាស់ឱ្យគ្រូអាគម និងថៅកែ ហាន មានប្រវត្តិ ស្នេហ៍ជូរចត់រហូតមានកូនក្នុងពោះ ត្រូវប្តីបោះបង់ចោល។ ក្រៅពីអាជីពជាតារាម៉ូដែល កញ្ញា ធ្លាប់ត្រូវបានទស្សនិកជនស្នើឱ្យតំណាង ប្រទេសកម្ពុជាក្នុងការប្រកួតសម្រស់នារីជាអន្តរជាតិ។ 

ចង់ដឹងថាតើតារាទាំងបីដួង សម្តែងសមនឹងគ្នាយ៉ាងណទៅ សូមតាមដានរឿង «ផ្អើលភូមិ» ទាំងអស់គ្នាចាប់ពីថ្ងៃទី២៧ តុលានេះតទៅ!

 

អំពី «ពូព្រហ្ម អ៊ិនធើធេនម៉ិន»
ពូព្រហ្ម អ៊ិនធើធេនម៉ិន (PuPrum Entertainment) ជាក្រុមហ៊ុនរួមសម្ព័ន្ធរវាង ក្រុមហ៊ុន ចែកចាយភាពយន្តធំៗ២ គឺ SABAY DIGITAL CORPORATION និង WESTEC MEDIA LIMITED។ ក្រុមហ៊ុនមានភារៈ ចែកចាយភាពយន្តដែលផលិតនៅកម្ពុជា និងជាក្រុមហ៊ុន ដែលផ្តល់អជ្ញាប័ណ្ណភាពយន្ត និងផ្តល់ខ្លឹមសាររឿងឈានមនុខគេ នៅប្រទេសកម្ពុជា។ ពូព្រហ្ម អ៊ិនធើធេនម៉ិន បានដាក់ខ្លួនជាក្រុមហ៊ុនចែកចាយជាតិ និងអន្តរជាតិ ដែលជំនាញ ខាងភាពយន្តខ្នាតវែងប្រកបដោយគុណភាព មកពីប្រទេសកម្ពុជា។ តាមរយៈបណ្តាញដៃគូ ចែកចាយ និងផ្សព្វផ្សាយទូលំទូលាយ ពូព្រហ្ម អ៊ិនធើធេនម៉ិន ចាត់ចែងសិទ្ធិដូចតទៅ៖ ចាក់ក្នុងរោងកម្សាន្ត តាមផ្ទះ ទូរទស្សន៍ និងវីឌីអូតាមតម្រូវការ។ ស្នាដៃកន្លងមករបស់ពូព្រហ្ម អ៊ិនធើធេនម៉ិន រួមមានភាពយន្តខ្មែរល្បីៗ និងជោគជ័យមួយចំនួន ដែលមានសក្តានុពលក្នុងតំបន់ និងលើឆាកអន្តរជាតិ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង
លោក ភី ពុទ្ធារត្ន័
ផ្នែកទីផ្សារ
ទូរស័ព្ទ៖ 081 666 453
អ៊ីម៉ែល៖ thearoath@puprum.com
គេហទំព័រ៖ www.puprum.com