Liverpool​​បំប៉ោង​​សំណាញ់​ទី​​Barcelona៤-០​​កក់​កៅអី​​ផ្ដាច់ព្រ័ត្រ​​Champions League

ដោយ៖ ពេញ ផេង 08-05-2019 8:26 am 455
រូបភាព​ក្រុមកីឡាករ​Liverpoolអបអរនឹងជ័យជម្នះ

​អា​ភី​នី​ហា​ពិតជា​មាន​ពិត​សម្រាប់​ក្រុម​ហង្ស​ក្រហម​Liverpool ដែល​អាច​យកឈ្នះ​ក្រុម​ខ្លាំង​អេ​ស្ប៉ា​ញ​Barcelona​រហូតដល់​ទៅ​៤-០ ក្នុងជំនួប​ក្នុង​ទឹកដី​កាលពី​យប់មិញ នៃ​ក្របខណ្ឌ​Champions League​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើង​ទី​ពីរ​។ ក្នុងជំនួប​លើកទីមួយ​នៅ​ទឹកដី​Barcelona ក្រុម​Liverpool​ត្រូវ​បរាជ័យ​៣-០ ដែល​ស្ទើរតែ​គ្មាន​សង្ឃឹមថា​អាច​ទទួលបាន​លទ្ធផល​នេះឡើយ​។ ប៉ុន្ដែ​អ្វី​គ្រប់យ៉ាង​មើលមិនឃើញ ដូច​គេ​តែង​និយាយថា​បាល់​មូល ទីបំផុត​Liverpool​អាច​យកឈ្នះ​Barcelona​កក់​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​Champions League​។ សរុប​ទាំងពីរ​ជើង​Liverpool​មាន​៤​គ្រាប់ ខណៈ​Barcelona​មានតែ​៣​គ្រាប់​ប៉ុណ្ណោះ​។ Liverpool​នៅ​រង់ចាំ​អុត​មើល​ពីរ​ក្រុម​ទៀត​គឺ​Ajax​ត្រូវ​ប៉ះ​Tottenham Spurs​នៅ​យប់​នេះ បើសិន​នរណា​ឈ្នះ​នឹងត្រូវ​ប៉ះគ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃទី០​១​មិថុនា នៅ​ពហុកីឡាដ្ឋាន​ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ​ប្រទេស​អេ​ស្ប៉ា​ញ​៕​

ព័ត៌មានផ្សេងទៀត