ទីបំផុត​ចាន់ រតនា​​អាច​ផ្ដួល​​កីឡាករ​​ឥណ្ឌូនេស៊ី​​ត្រឹម​ទឹក​២​​ប៉ុណ្ណោះ

ដោយ៖ ពេញ ផេង 03-05-2019 10:11 pm 569
រូបភាពកីឡាករចាន់ រតនា

​អ្នកលេង​គុន​ខ្មែរ​និង​គុន​ចម្រុះ​MMA​ចាន់ រតនា ពិតជា​អាច​ធ្វើបាន​យ៉ាង​ល្អ​បំផុត សម្រាប់​ការប្រកួត​ជាមួយ​ដៃគូ​ជា​ជើង​ខ្លាំង​របស់​ឥណ្ឌូនេស៊ី​Rudy Agustian ក្នុង​ព្រឹត្ដិការណ៍​ONE Championship​ធ្វើឡើង​ក្នុង​ទីក្រុង​ហ្សា​កាតា​ប្រទេស​ឥណ្ឌូនេស៊ី​កាលពីយប់​ថ្ងៃទី​០៣​ឧសភា​​។ ចាន់ រតនា​អាច​ផ្ដួល​គូប្រកួត​ដោយ​ប្រើ​ពេល​ត្រឹមតែ​២​ទឹក​ប៉ុណ្ណោះ ដោយ​ទឹក​១​គេ​គ្រាន់តែ​ទប់ទល់​ធម្មតា​ជាមួយ​ដៃគូ​ដើម្បី​សន្សំ​កម្លាំង លុះ​ដល់​ទឹក​២​កីឡាក​រវ័យ​៣៣​ឆ្នាំ​រូប​នេះ​ក៏​ប្រើ​កម្លាំង​សន្សំទុក​វៃ​ផ្ដាច់​តែម្ដង​។ តាមរយៈ​ជ័យជម្នះ​នេះ​បាន​ធ្វើឲ្យ​អ្នក​គាំទ្រ​របស់​ចាន់ រតនា ពេញចិត្ដ​រូបគេ​កាន់តែខ្លាំង​។ ដោយឡែក​សម្រាប់​កីឡាការិនី​នៅ ស្រីពៅវិញ ពិត​ជា​គួរ​ឲ្យ​សោក​ស្ដាយ​ដែល​ត្រូវបរាជ័យ​ក្រោមថ្វី​ដៃរបស់ម្ចាស់ផ្ទះPriscilla Hertati Lumban Gao ប៉ុន្ដែ​ចាញ់​ត្រឹមពិន្ទុ​ប៉ុណ្ណោះ។ សូមបញ្ជាក់ថា នៅ ស្រីពៅ​​ក៏ប្រកួត​ក្នុងព្រឹត្ដិការណ៍​ONE Championshipនៅឥណ្ឌូនេស៊ីដែរ៕

ព័ត៌មានផ្សេងទៀត