Salah​​បំបែក​​កំណត់ត្រា​​រកបាន​៥០​គ្រាប់​​លឿន​ជាងគេ​បំផុត​​ក្នុង​ការ​លេង​ឲ្យ​Liverpool

ដោយ៖ ពេញ ផេង 06-04-2019 2:59 pm 351
រូបភាពកីឡាករMohamed Salah​

Mohamed Salah​ពិតជា​មិន​ធ្វើឲ្យ​អ្នកគាំទ្រ​របស់គេអ​ស់​សង្ឃឹមឡើ​យ​។ ក្នុង​ការប្រកួត​តទល់​ជាមួយ​Southampton​កាលពី​យប់មិញ​ក្នុង​ក្របខណ្ឌ​Premier League កីឡាករ​Salah​រកបាន​មួយ​គ្រាប់ ខណៈ​មិត្ដ​រួម​ក្រុម​រកបាន​ពីរ​គ្រាប់ ជួយ​ឲ្យ​Liverpool​វាយបក​ឈ្នះ​Southampton​ក្នុង​លទ្ធផល​៣-១​។ គ្រាប់​បាល់​កាលពី​យប់មិញ​ក៏​ជា​គ្រាប់​ទី​៥០​របស់​Salah សម្រាប់​ការលេង​នៅ​Premier League​ឲ្យ​Liverpool​។ Salah​បំបែក​កំណត់ត្រា​រកបាន​៥០​គ្រាប់​លឿន​ជាងគេ​បំផុត សម្រាប់​ការ​លេខ​នៅ​ពហុកីឡាដ្ឋាន​Anfield​ឲ្យ​Liverpool បំបែក​កំណត់ត្រា​របស់​Fernando Torres៕

ព័ត៌មានផ្សេងទៀត