ភ្លាត់​ចូល​ទី​​ខ្លួនឯង​មួយ​គ្រាប់​​និង​កាត​ក្រហម​ម្នាក់​​ធ្វើឲ្យ​ManUnited​​បរាជ័យ​​យប់មិញ​

ដោយ៖ ពេញ ផេង 03-04-2019 10:37 am 310
រូបភាព​Manchester United(ឯកសណ្ឋានក្រហម)ពេលប៉ះ​Wolves

​ក្រុម​បី​សាច​ក្រហម​Manchester United ត្រូវ​បរាជ័យ​ក្រោម​ថ្វី​ជើង​Wolves ក្នុង​ការប្រកួត​ក្របខណ្ឌ Premier League​កាលពី​យប់មិញ​។ ដំបូង​ឡើយ​គ្រាន់តែ​ចាប់ផ្ដើម​ការប្រកួត​ប្រមាណ​តែ​១៣​នាទី Scott McTominay​រកបាន​គ្រាប់​បាល់​ដំបូង​ឲ្យទៅ​Man Utd​នាំមុខ​Wolves​មួយ​គ្រាប់​មុន​។ តែ​នៅ​នាទី​ទី​២៥​ខ្សែបម្រើ​របស់​Wolves​បាន​ស៊ុត​បញ្ចូល​ទីមួយ​គ្រាប់​វិញ​។ លទ្ធផល​ស្មើ​១​ទល់នឹង​១​បាន​បន្ដ​រក្សា​រហូតដល់​តង់​ទី​ពីរ ក្រោយពី​ខ្សែការពារ​Smalling​ធ្វើឲ្យ​បាល់​ចូលទី​ខ្លួនឯង Man Utd​ត្រូវ​រក្សា​ស​លទ្ធផល​ចាញ់​២-១​រហូតដល់​ចប់​ការប្រកួត​តែម្ដង​។ ចំណែក​ខ្សែ​បម្រើ​Ashley Youngរបស់​Man Utd​ ​ទទួលបានកាតលឿងពីរដង ក៏ត្រូវ​បណ្ដេញចេញពីទីលាន។ ដូច្នេះ​Man Utd​ត្រូវ​ឈរ​នៅ​លំដាប់​លេខ​៥ ក្នុង​ក្របខណ្ឌ​Premier League៕​

សូមទស្សនាវីដេអូHighlight៖

ព័ត៌មានផ្សេងទៀត