AFC U23:​កម្ពុជា ស្មើ​ឆាយ​នី​ស​តៃប៉ិ ១-១ ក្នុងជំនួប​បង្គ្រប់កិច្ច​ពាន​

ដោយ៖ ភីន សុភី 27-03-2019 10:00 am 208

​ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​ក្រោម​អាយុ ២៣​ឆ្នាំ​កម្ពុជា បាន​ត្រឹម​ប្រកួត​ស្មើ​ក្រុម U23 ឆាយ​នី ស​តៃប៉ិ ១-១ ប៉ុណ្ណោះ សម្រាប់​ការប្រកួត​បង្គ្រប់កិច្ច​ពូ​ល H នៃ​វគ្គ​ជម្រុះ​ពានរង្វាន់ AFC U23 Cham pionship 2020 នៅលើ​ទឹកដី​កម្ពុជា ។​

​ការប្រកួត​ចុងក្រោយ​នេះ ក្រុម​គោព្រៃ​ជំទង់​កម្ពុជា​បានដាក់​សម្ពាធ​ខ្លាំង​លើ​ក្រុម U23 ឆាយ​នី​ស​តៃ​ប៉ិព្រ ម​ទាំង​បាន​បំប៉ោង​សំណាញ់​ទី​ក្រុម​ភ្ញៀវ ១​គ្រាប់​មុន​នៅ​នាទី​៤០ ដោយ​កីឡាករ ស៊ិន កក្កដា​។ តែ​ចូល តង់​ទី​២ បាន​វាយបក​បាន​១​គ្រាប់​ដោយ​កីឡាករ​Philip Ponder នៅ​នាទី​៥៧​ហើយ​លទ្ធផល​ស្មើគ្នា​បាន​រក្សា ដល់ ចប់​ការប្រកួត ៩០​នាទី​តែម្ដង ។​ចំពោះ​ក្រុម U23​ពូ​ល​H សាធារណរដ្ឋ​កូរ៉េ បាន​ឈរ​កំពូល​តារាង ដោយមាន ៧​ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រុម U23 អូស្ដ្រាលី ៕

ព័ត៌មានផ្សេងទៀត