AFC U23៖ កម្ពុជាអស់​ឱកាស​ឡើង​វគ្គ​បន្ដ ខណៈ​ជួប​ឆាយ​នី​ស​តៃប៉ិ​ដើម្បី​បង្គ្រប់កិច្ច​

ដោយ៖ ភីន សុភី 25-03-2019 10:44 am 270

​ក្រុម U23 ជម្រើសជាតិ​កម្ពុជា​អស់​ឱកាស​ឡើង​ប្រជែង​វគ្គ​បន្ដ​ទៅ​ហើយ ខណៈ​នៅសល់​១​ប្រកួត​ក្នុង​ដៃ ដែល​គ្រាន់តែ​ជា​ការប្រកួត​បង្គ្រប់កិច្ច​ប៉ុណ្ណោះ​បន្ទាប់​ពី​បរាជ័យ ២​ប្រកួត​ផ្ទួនៗ​ក្រោម​ថ្វី​ជើង​ក្រុម​ខ្លាំងៗ​គឺ​ចាញ់​ក្រុម​U23 អូស្ដ្រាលី ៦-០​និង​ចាញ់​ក្រុម U23 សាធារណៈរដ្ឋ​កូរ៉េ ៦-១ ។​

ចំពោះ​ប្រកួត​ចុង​ក្រោយ​ក្រុម U23 កម្ពុជា​ត្រូវ​ជួប​ឆាយ​នី​ស​តៃប៉ិ នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា នៅ​ថ្ងៃស្អែក​វេលា​ម៉ោង​៨​យប់ ហើយ​នៅ​ថ្ងៃ​ជាមួយ​គ្នា​កូរ៉េ និង​អូស្ដ្រាលី ក៏​ត្រូវ​ប៉ះគ្នា ដើម្បី​ប្រជែង​កៅអី​កំពូល​តារាង​ផងដែរ​៕


ព័ត៌មានផ្សេងទៀត