AFC U23: គោព្រៃ​កម្ពុជា នឹង​ប៉ះ​ជម្រើសជាតិ​អូស្ត្រាលី​នៅ​ថ្ងៃស្អែក

ដោយ៖ ភីន សុភី 21-03-2019 10:27 am 462

យោងតាម​ការប្រកាសរ​បស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) បានឱ្យដឹងថា ក្រុម U23 កម្ពុជា​ត្រូវ​ស្ថិត​នៅ​ពូ​ល H ជាមួយ​ក្រុម​ខ្លាំង ៣​ទៀត​គឺ​កូរ៉េខាងត្បូង​, អូស្ត្រាលី និង​ឆាយ​នី​ស​តៃប៉ិ ខណៈ​ដែល​កម្ពុជា​ក៏​នឹង​ត្រូវបំពេញ​តួនាទី​ជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​ជម្រុះ​ពូ​ល H នេះ​ផង​ដែរ ។ យោង​តាម​ការគ្រោងទុក ជំនួប​នៃ​ពូ​ល H នេះ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ ខាងមុខ ។​

​គួរបញ្ជាក់​ថា ក្នុង​ពូ​ល H​ក្រុម​គោព្រៃ​កម្ពុជា​ដែល​ធ្វើជា​ម្ចាស់ផ្ទះ​នោះ​នឹង​ត្រូវ​ប្រកួត​នៅ​ម៉ោង ៨​យប់​ទាំង​៣​ប្រកួត ដោយ​បើកឆាក​ប៉ះ​ជាមួយ​អូស្ត្រាលី ហើយ​ប្រកួត​ទី​២​ជួប​ជាមួយ​នឹង​កូរ៉េខាងត្បូង និង​បិទ​វគ្គ​ជាមួយ ឆា​នី​ស​តៃប៉ិ​ក ។​ក្រុម​កំពូល​តារាង​នឹង​មាន​ឱកាស​ឡើងទៅ​វគ្គ​បន្ត​ខណៈ​អ្នក​លេខ​២​ត្រូវ​រង់ចាំ​មើល​លទ្ធផល​តាម​ពូ​ល​ផ្សេងៗ​ទៀត​សិន​៕

ព័ត៌មានផ្សេងទៀត